ព័ត៌មានជាតិ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន៦រូប ត្រូវបានសម្ដេចធិបតី ប្រគល់ភារកិច្ចតាមវិស័យនីមួយៗ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន៦រូប ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចប្រគល់ភារកិច្ចតាមវិស័យសំខាន់ៗរបស់ជាតិ ដើម្បីទទួលបន្ទុកជួយកិច្ចការរបស់នាយករដ្ឋមន្ត្រី។

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន៦រូប ដែលក្នុងនោះ លោក ផៃ ប៊ុនឈឿន ត្រូវទទួលបន្ទុកជួយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចការបរិស្ថាន លោក ជា បូរ៉ា ទទួលបន្ទុកជួយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចការទេសចរណ៍។

ចំណែក លោក ប្រាក់ សំអឿន ដែលមានអតីតភាពជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ត្រូវទទួលបន្ទុកជួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខណៈលោក សរ សុវណ្ណ ទទួលបន្ទុកជួយក្នុងកិច្ចការដែនដី នគររូបនីយកម្ម និងសំណង់ និងលោក ជា តារា ទទួលបន្ទុកជួយក្នុងកិច្ចការអតីតយុទ្ធជន។
ដោយឡែក លោក សូ ម៉ារ៉ា ដែលទើបតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកជួយក្នុងកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


