ព័ត៌មានជាតិ
លោក សូ ណារ៉ូ ថាមានជនទុច្ចរិត យកឈ្មោះលោក ទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីបោកមហាជន
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សូ ណារ៉ូ នៅរាត្រីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា មានជនទុច្ចរិតបានយកឈ្មោះរបស់លោក ទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្នុងបំណងបោកប្រាស់សាធារណជន។

លោក សូ ណារ៉ូ បានសរសេរលើហ្វេសប៊ុកដូច្នេះថា “ខ្ញុំ សូ ណារ៉ូ សូមបដិសេធជាដាច់អហឹង្ការចំពោះជនទុច្ចរិតដែលបានយករូប និងឈ្មោះខ្ញុំដើម្បីបង្កើតអាខោន Facebook ក្លែងក្លាយ ក្នុងបំណងបោកប្រាស់សាធារណជន ដែលសូម្បីតែថ្ងៃខែឆ្នាំកំណើតខ្ញុំក៏ខុសផងដែរ”។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានសូមឲ្យអាជ្ញាធម៌មានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនទុច្ចរិតនេះ។ បន្ថែមពីនេះ លោក ក៏បានប្រកាសមិនទទួលខុសត្រូវនូវរាល់សកម្មភាពខុសច្បាប់ ឬការបោកប្រាសណាមួយចេញគណនីហ្វេសប៊ុកក្លែងក្លាយទាំងនេះ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៤ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


