ព័ត៌មានអន្ដរជាតិ
ឃើញការឆ្លងថយចុះ ប្រជាជនឥណ្ឌាមើលស្រាលស្ថានការណ៍ ទីបំផុតករណីកូវីដហក់ឡើងខ្ពស់ជាថ្មី
ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២៦០,០០០ករណីកាលពីសប្តាហ៍មុន ដែលនេះជាការកើនឡើងប្រចាំសប្តាហ៍ដ៏អាក្រក់បំផុត ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន។

គ្រាន់តែរដ្ឋ Maharashtra មួយ គឺមានជិត៧០ភាគរយទៅហើយក្នុងចំណោមករណីសរុបទូទាំងប្រទេស។
អ្នកជំនាញនិយាយថា ការមិនប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ កំពុងជំរុញឲ្យមានការកើនឡើងកាន់តែខ្លាំង។ អ្នកខ្លះនិយាយថា វីរុសបំប្លែងខ្លួនថ្មី ក៏អាចជាហេតុផលដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយនោះទេ។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាបានកត់ត្រានូវករណីជាង ១១លានករណីនិងមានអ្នកស្លាប់ ១៦០,០០០នាក់។
ចំនួនករណីឆ្លងរបស់ឥណ្ឌា បានចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំ២០២១នេះ ខណៈការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះមកនៅតិចជាង ២០,០០០ករណីពីកម្រិតខ្ពស់ ជាង៩០,០០០ករណីនក្នុងខែកញ្ញា។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងយ៉ាងគំហុក។ ក្រៅពីរដ្ឋ Maharashtra, នៅមានរដ្ឋជាច្រើនទៀតដែលមានករណីខ្ពស់ដូចជា Kerala, Punjab, Karnataka, Gujarat, Tamil Nadu, Haryana និង Madhya Pradesh។
កាលពីសប្តាហ៍មុន ពោលគឺចន្លោះពីថ្ងៃទី១៥ដល់ថ្ងៃទី២១ខែមីនា ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីច្រើនជាងសប្តាហ៍មុននោះរហូតដល់ទៅ ១០០,០០០ករណីឯណោះ។

អ្នកជំនាញគឺ លោកវេជ្ជបណ្ឌិត A Fathahudeen ដែលព្យាបាលអ្នកជំងឺកូវីដរាប់ពាន់នាក់បាននិយាយថា ការកើនឡើងនេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។
លោកបានបន្ថែមថា “ការមានសុទិដ្ឋិនិយមមិនត្រឹមត្រូវ បានជះឥទ្ធិពលដល់ប្រទេសនៅពេលដែលចំនួនករណីថយចុះកាលពីដើមឆ្នាំ”។

លោកបាននិយាយថា “ប្រជាជនយល់ខុសថា ប្រទេសឥណ្ឌាចាប់ផ្តើមធូរស្រាល”។ លោកវេជ្ជបណ្ឌិត Fathahudeen ក៏ជឿជាក់ផងដែរថា ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង បានរួមចំណែកដល់បញ្ហានេះ ពីព្រោះប្រជាជនប្រៀបធៀបការមកដល់នៃវ៉ាក់សាំងជាមួយនឹងពេលវេលាធម្មតា។
តាមពិត វាគួរឲ្យព្រួយបារម្ភណាស់នាពេលបច្ចុប្បន្ននេះ។ ការចាក់វ៉ាក់សាំងត្រូវតែពង្រីកឲ្យបានច្រើន ហើយការធ្វើតេស្តនិងតាមដាននិងការធ្វើចត្តាឡីស័ក ត្រូវតែពង្រឹងនៅទូទាំងប្រទេស។

រហូតមកដល់ពេលនេះ ប្រជាជនជាង៤០លាននាក់នៅក្នុងប្រទេសឥណ្ឌា បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩យ៉ាងតិចមួយដូស ប៉ុន្តែចំនួននេះគឺតិចជាង ៤ភាគរយនៃចំនួនប្រជាជនរបស់ប្រទេស។
រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនអាទិភាព ចំនួន២៥០លាននាក់នៅត្រឹមដំណាច់ខែកក្កដា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មិនធ្លាប់ជួបសោះក្នុងរយៈពេល៣ខែ! ឥណ្ឌាមានអ្នកឆ្លងកូវីដខ្ពស់បំផុត មួយថ្ងៃ ជិត៣ម៉ឺនករណី
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


