Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់ជួបសោះក្នុងរយៈពេល៣ខែ! ឥណ្ឌាមានអ្នកឆ្លងកូវីដខ្ពស់បំផុត មួយថ្ងៃ ជិត៣ម៉ឺនករណី

បានផុស

នៅ

ទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃពុធនេះថា ករណីឆ្លងវីរុសកូវីដ១៩ប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា បានកើនឡើង២៨,៩០៣ករណី។

This image has an empty alt attribute; its file name is 2210182-masks-1588210305-1024x680.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាគឺជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៣ខែធ្នូមក។ តួលេខនេះបាននាំឲ្យករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់១១.៤៤លានករណី។ ចំនួនអ្នកស្លាប់ថ្មីមាន១៨៨នាក់ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលពីរខែចុងក្រោយ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៥៩,០៤៤នាក់។

This image has an empty alt attribute; its file name is 921603-covid-1024x576.jpg

ឥណ្ឌា ជាប្រទេសមានអត្រាឆ្លងកូវីដខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។

ជិត៦២ភាគរយនៃការឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ និង៤៦ភាគរយនៃការស្លាប់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Maharashtra ភាគខាងលិច ដែលជាកន្លែងរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសនេះ។

This image has an empty alt attribute; its file name is india-5.jpg

រដ្ឋាភិបាលសហព័ន្ធបានស្តីបន្ទោសការកើនឡើងយ៉ាងខ្លាំងនេះទៅលើមនុស្សដែលប្រមូលផ្តុំគ្នា និងការស្ទាក់ស្ទើរមិនព្រមពាក់ម៉ាស់ព្រមទាំងការមិនអនុវត្តវិធានការគម្លាតសង្គម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកឆ្លងកូវីដជាង២ម៉ឺននាក់

ចុចអាន៖ អាហ្រ្វិកខាងត្បូង ស្នើឲ្យឥណ្ឌា យកវ៉ាក់សាំងកូវីដ ១លានដូសទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម