Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាប្រឈមផ្នែកពន្ធដារធំៗចំនួន៥ដែលវិស័យឯកជនក្រុម«ឃ» នឹងដាក់ស្នើទៅរដ្ឋាភិបាល

បានផុស

នៅ

វិស័យឯកជនក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(​D-GPSF) បានលើកអំពីបញ្ហាបញ្ហាប្រឈមធំៗចំនួន៥ដែលរបស់ផ្នែកនេះនឹងដាក់​សំណើសុំអន្តរាគមន៍ពីរដ្ឋាភិបាលសំដៅធ្វើយ៉ាងឱ្យ​បរិយាកាសធុរកិច្ចនៅ​កម្ពុជាកាន់តែ​ល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់បញ្ហាប្រឈមទាំង៥ដែលត្រូវបានលើកឡើងដោយវិស័យឯកជនក្រុម “ឃ” “​ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ​ទី១៣ ខែមីនានេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ បញ្ហាដែលផ្នែកជនលើកឡើងនេះរួមមាន ពន្ធលើផ្ទាំងផ្សព្វផ្សាយ; អាករលើតម្លៃបន្ថែម; ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល;បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល); និង​ ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

បើយោងទៅតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះក៏មានការចូលរួម​ពីសំណាក់ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, តំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក, តំណាងសមាគមវិនិយោគិនកម្ពុជា, តំណាងសមាគមយានយន្តថ្មីនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ឃ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

«កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ»។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម