សេដ្ឋកិច្ច
កម្ពុជា-អ៊ុយក្រែន ចុះ MOU ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម
លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែនដែលតំណាងដោយលោក វ៉ាឡឺរី កូរ៉ូល (Valeriy Korol) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការចែករំលែកព័ត៌មានទីផ្សារ និងការគាំទ្រដល់សហគមន៍ធុរកិច្ចក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ។
ឧកញ៉ា សុខ ពិសិដ្ឋ ក៏បានសង្កត់ធ្ងន់លើការត្រៀមលក្ខណៈរួចជាស្រេចរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំពិព័រណ៍ វេទិកាធុរកិច្ច សិក្ខាសាលា និងសន្និសីទនានា ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ប្រទេសទាំងពីរ។

ភាគីអ៊ុយក្រែនបានបង្ហាញពីបំណងយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហការឱ្យកាន់តែជាក់ស្តែង ដោយបានស្នើឱ្យមានការរៀបចំសន្និសីទធុរកិច្ចតាមប្រព័ន្ធអនឡាញ (Joint Online Business Forum) ដើម្បីផ្តល់ឱកាសឱ្យវិស័យនីមួយៗនៃប្រទេសទាំងពីរបានធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក។ យន្តការនេះនឹងជួយបង្កើតឱ្យមានការតភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច (B2B) ដោយផ្ទាល់ និងនាំមកនូវវិបុលភាពរួមគ្នា។
ភាគីទាំងពីរបានពិភាក្សា លើវិស័យអាទិភាពមួយចំនួនដែលមានសក្ដានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន៖ វិស័យកសិកម្ម ម្ហូបអាហារ បច្ចេកវិទ្យាព័ត៌មាន (IT) និងវិស័យភស្តុភារកម្ម (Logistics)។ ការផ្តោតលើវិស័យទាំងនេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


