សេដ្ឋកិច្ច
សភាពាណិជ្ជកម្ម បំភ្លឺការយល់ច្រលំអត្ថន័យពាក្យ «លាងបាប» របស់អ្នកឧកញ៉ា គិត ម៉េង
សភាពាណិជ្ជកម្មកម្ពុជា បានបំភ្លឺថា អត្ថន័យពិតប្រាកដនៃពាក្យ «លាងបាប» ដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើង នៅឯវេទិកាពន្ធដារកម្ពុជា ឆ្នាំ ២០២៦ កាលពីពេលថ្មីៗនេះ គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុល ពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។

សេចក្ដីបំភ្លឺ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» ដែលអ្នកឧកញ៉ា គិត ម៉េង បានស្នើអគ្គនាយកដ្ឋានពន្ធដារ ដោយមានភាពយល់ច្រឡំថា អត្ថន័យដែលបានលើកឡើងគឺ ជាការសុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ឈប់ធ្វើបាប ឬលាងបាប។
សភាពាណិជ្ជកម្មកម្ពុជា គាំទ្រចំពោះការរៀបចំ «វេទិកាពន្ធដារកម្ពុជា ឆ្នាំ ២០២៦» ពោលគឺជាវេទិកាដ៏មានសារៈសំខាន់បំផុត ក្នុងការបើកឱកាសសម្រាប់ការសន្ទនាបែបស្ថាបនា រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់វិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសចូលរួមលើកកម្ពស់ “អនុលោមភាពសារពើពន្ធ” និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា តាមច្បាប់កំណត់របស់រាជរដ្ឋាភិបាល។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវឱ្យសាធារណជន កុំយល់ច្រលំ និងចៀសវាងការចែករំលែកព័ត៌មានដោយមិនបានផ្ទៀងផ្ទាត់ពីប្រភពផ្លូវការ៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


