Connect with us

សន្តិសុខសង្គម

ក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរក្រោមស្ពានអាកាសក្បាលថ្នល់ នៅតែបង្កភាពអនាធិបតេយ្យ

បានផុស

នៅ

ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់បានបញ្ចេញមតិរិះគន់លើក្រុមអ្នកបើក​រថយន្ដឈ្នួលដឹកអ្នកដំណើរ និងអ្នកបើកបរបញ្ច្រាសទិសបែបអនាធិបតេយ្យ បង្កការគ្រោះថ្នាក់ជាយថាហេតុ ខណៈមន្ត្រីសមត្ថកិច្ចនៅគោលដៅនោះមិនមានវិធានការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកធ្វើដំណើរសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ករណីរថយន្តឈ្នួលដឹកអ្នកដំណើរឈប់ចតចាប់ម៉ូយនៅក្រោមស្ពានអាកាសក្បាលថ្នល់ស្ថិតនៅភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺបានបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង ប៉ុន្តែពួកគាត់ក៏មានការងើងឆ្ងល់ទៅលើមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅក្រោមស្ពានអាកាសក្បាលថ្នល់ ដែលបណ្ដែតបណ្ដោយឲ្យក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរទាំងនេះបន្តសកម្មភាពដដែលៗ ហាក់មិនមានវិធានការអប់រំសោះ។ ទន្ទឹមនេះ នៅចំណុចក្រោយស្ពានអាកាសក្បាលថ្នល់នេះ ក៏សម្បូរអ្នកបើកបរម៉ូតូជាច្រើនបានបើកបរបញ្ច្រាស់ទិសដៅផងដែរ។

គួរបញ្ជាក់ថា ទីតាំងក្រោមស្ពានអាកាសក្បាលថ្នល់ គឺមានការទទួលខុសត្រូវជាច្រើនស្ថាប័នដូចជា អាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍ចាក់អង្រែលើ នគរបាលចរាចរណ៍រាជធានីភ្នំពេញ ពិសេសនគរបាលការិយាល័យសណ្តាប់ធ្នាប់រាជធានីភ្នំពេញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម