ចរាចរណ៍
រថយន្ត ២ គ្រឿង បុកគ្នា នៅផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង
រថយន្ត Toyota Prius បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួន ត្រូវរថយន្ត Ford Ranger បើកជ្រុលទៅបុកបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ចំណុចផ្លូវ ៣៦០ កែងផ្លូវ ៩៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក Toyota Prius ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO 7074 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៩៥ ទិសដៅពីជើងទៅត្បូង ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកFord Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF 1167 ជិះគ្នា ៧ នាក់ ជាលក្ខណៈគ្រួសារ រួមទាំងអ្នកបើកបរជាបុរស បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦០ ទិសដៅពីកើតទៅលិច ល្បឿនលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នា ក៏ជ្រុលទៅបុករថយន្ត Toyota Prius យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង។ ចំណែកខាងរថយន្ត Ford Ranger រងការខូចខាតខ្ទេចផ្នែកខាងមុខគាបជាប់នឹងរថយន្ត Toyota Prius តែសំណាងល្អក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តទាំងសងខាង។

ក្រោយកើតហេតុភាគីទាំងសងខាងយកត្រូវរៀងខ្លួនទើបសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


