ចរាចរណ៍
ករណីគ្រោះថ្នាក់នៅកំពង់ធំ មន្ត្រីជំនាញឲ្យម្ចាស់រថយន្ដ និងអ្នកបើកបររថយន្ដបង្កចូលខ្លួនដោះស្រាយឲ្យបានឆាប់
គិតចាប់ពីថ្ងៃបង្កគ្រោះថ្នាក់ដែលបណ្ដាលឲ្យលោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកទំនិញវ៉េអង ជាមួយរថយន្ដម៉ាក Ford នៅខេត្តកំពង់ធំ រហូតមកដល់ពេលនេះ ម្ចាស់រថយន្ដ ក៏ដូចជាអ្នកបើកបររថយន្ដបង្កនៅមិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយទេ។ មន្ត្រីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រកាសឲ្យម្ចាស់រថយន្ដ ក៏ដូចជាអ្នកបើកបររថយន្ដបង្កត្រូវចូលខ្លួនមកដោះស្រាយឲ្យបានឆាប់បំផុត។ មន្ត្រីជំនាញ ក៏អំពាវនាវឲ្យសាធារណជន ជួយចែករំលែកព័ត៌មាន ដើម្បីឲ្យអ្នកពាក់ព័ន្ធបានឃើញ និងចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។

យោងតាមការប្រកាសរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅលើបណ្ដាញសង្គមរបស់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ម្ចាស់រថយន្ដបង្កគ្រោះថ្នាក់នេះមានឈ្មោះ ខេង យូរី ភេទស្រី មានអាសយដ្ឋានផ្ទះលេខ០១ ក្រុមទី០១ ភូមិគោកមន ឃុំដំដែកស្រុកសូត្រនិគម ខេត្តសៀមរាប និងអ្នកបើកបរឈ្មោះ ឆោម ឆុង ភេទប្រុស អាសយដ្ឋានផ្ទះលេខ១១៧ ផ្លូវក្រុមទី០៦ ភូមិគោកមន ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប។ តាមការប្រកាសដដែល ម្ចាស់រថយន្ដ និងអ្នកបើកបររថយន្ដបង្កត្រូវចូលខ្លួនមកការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានកំណត់ ក្នុងរយៈពេលឆាប់បំផុត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅក្នុងម៉ោងធ្វើការ ក្នុងករណីមិនចូលខ្លួនតាមការអញ្ជើញ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការបន្តទៀតតាមផ្លូវច្បាប់ជាធរមាន។

គួររំលឹកថា លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៣-១៨៤ ចំណុចភូមភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រវាងរថយន្ដដឹកទំនិញវ៉េអងពាក់ស្លាកលេខ កំពង់ចាម 3A-7674 សណ្ដោងរឺម៉ក ផ្លាកលេខរឺម៉ក ព្រះសីហនុ 4A-3890 ជាមួយរថយន្ដម៉ាក Ford។

តាមរយៈកាមេរ៉ាសុវត្ថិភាព ករណីគ្រោះថ្នាក់នេះកើតឡើងដោយសាររថយន្ដដឹកទំនិញវ៉េអង បើកគេចពីម៉ូតូមួយគ្រឿងដែលជិះឆ្លងផ្លូវមិនប្រយ័ត្ន ទើបធ្វើឲ្យរថយន្ដជ្រុលចង្កូតទៅបុករថយន្ដម៉ាក Ford របស់លោក ជុំ សុភមករា ដែលបើកបរនៅចំណែកផ្លូវម្ខាងទៀតបណ្ដាលឲ្យរថយន្ដ Fordខូចខាតស្ទើរទាំងស្រុង និងបណ្ដាលឲ្យលោក ជុំ សុភមករា ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្ដបង្កម៉ាកវ៉េអង បានចុះរត់គេចខ្លួនបាត់៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


