ចរាចរណ៍
រថយន្ដដឹកកម្មករដែលក្រឡាប់នៅស្វាយរៀង ជារថយន្ដកែច្នៃ និងដឹកកម្មករ កម្មការិនីពេញណែន
ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកកម្មករកម្មការិនី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា នៅចំណុចភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានបណ្ដាលឲ្យកម្មករកម្មការិនីសរុប២៥នាក់រងរបួសធ្ងន់ស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រថយន្ដដែលក្រឡាប់នេះ ជារថយន្ដកែច្នៃដឹកកម្មករកម្មការិនីពេញណែនរហូតដល់ទៅ៤០នាក់ និងបើកបរលឿនវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ តែទោះយ៉ាងណា ករនីគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យកម្មករកម្មការិនីណាម្នាក់បានបាត់បង់ជីវិតនោះទេ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកែច្នៃពណ៌លឿងមួយគ្រឿងដឹកកម្មករ-កម្មការិនីយ៉ាងណែនណាន់តាន់តាប់ ដោយមានអ្នកខ្លះថែមទាំងតោងអង្គុយនៅផ្នែកខាងក្រោយស្តុបរថយន្តយ៉ាងគ្រោះថ្នាក់ថែមទៀតផង ដើម្បីឆ្ពោះទៅកាន់កន្លែងការងារ (រោងចក្រ) ដោយបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវក្បែរដងផ្លូវថ្មើរជើងតែម្តង។

ប្រភពដដែលបានបន្តថា នៅក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ បានបណ្តាលឱ្យកម្មករ-កម្មការិនីដែលជិះនៅលើរថយន្តសរុបចំនួន ៤០នាក់ ភ័យស្លន់ស្លោ និងរងរបួសស្រាលចំនួន ២០នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែក សាមគ្គីរំដួល។

មតិពីមជ្ឈដ្ឋាននៅក្នុងមូលដ្ឋានខេត្តស្វាយរៀង បានលើកឡើងស្រដៀងៗគ្នាថា ក្រុមរថយន្ដដឹកកម្មករកម្មការិនីភាគច្រើនបើកបរធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្ន បើកវ៉ាជែងមិនប្រកាន់ស្ដាំ ដែលបង្កការកកស្ទះនៅលើដងផ្លូវ និងគ្រោះថ្នាក់ជារឿយៗ។ ពួកគាត់នៅតែសម្ដែងការព្រួយបារម្ភពីសុវត្ថិភាព មិនថាតែកម្មករកម្មការិនីរោងចក្រនោះទេ គឺមានប្រជាពលរដ្ឋច្រើនដែលធ្វើដំណើរនៅលើដងផ្លូវ និងសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ គួរមានវិធានហៅក្រុមអ្នកបើកបររថន្ដដឹកកម្មករកម្មការិនីទាំងអស់ក្នុងខេត្តស្វាយរៀង មកអប់រំបន្ថែម និងការទទួលខុសត្រូវនៅពេលបើកបរដែលកម្មករកម្មការិនីជាច្រើនបានផ្ញើជីវិតលើពួកគាត់ ជាពិសេសពិនិត្យទៅលើលក្ខណៈបច្ចេកទេសរថយន្ដ៕
អត្ថបទ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


