ព័ត៌មានជាតិ
ស្តង់ប្រមាណ ៣០០ តាំងបង្ហាញក្នុងកម្មវិធីបុណ្យទន្លេរ នៅខេត្តតាកែវឆ្នាំនេះ
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យ «កម្ពុជាថ្មី» ដឹងថា សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេនៅតាកែវនាចុងសប្ដាហ៍នេះ ខេត្តបានរៀបចំស្តង់ពិព័រណ៍សរុបទាំងអស់ប្រមាណ ៣០០ ស្តង់ ដែលតាំងបង្ហាញពីសមិទ្ធផលក្រុងស្រុក ភូមិមួយ ផលិតផលមួយ។

លោក វ៉ី សំណាង នៅរសៀលថ្ងៃទី២១ ខែមីនា បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងចំនួនស្តង់ទាំង ៣០០ ស្តង់ ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំស្តង់នៅតាមក្រុង-ស្រុកនីមួយៗ ដើម្បីឱ្យពួកគេអាចតាំងបង្ហាញ និងបង្អួតអំពីផលិតភាពដែលអាចផលិតបាននៅក្នុងក្រុង-ស្រុករៀងៗខ្លួន បង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងនៅក្នុងខេត្តឱ្យពួកគេ បានដឹង និងបានឃើញពីសក្ដានុពលនៅក្នុងខេត្ត ដើម្បីទាក់ទាញឱ្យអ្នកដែលចូលមកទស្សនាទាំងនោះមកបណ្តាក់ទុននៅក្នុងខេត្ត។
លោកអភិបាល បានបន្ថែមថា៖«នេះជាលើកទី១ សម្រាប់ខេត្តតាកែវដែលត្រូវបានរាជរដ្ឋាភិបាលប្រគល់ឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេរលើកទី៩ ដែលនេះជាមោទនភាពមួយសម្រាប់ខេត្តតាកែវ និងប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល»។
ជាមួយគ្នានេះ ជុំវិញព្រឹត្តិការណ៍បុណ្យទន្លេររយៈពេល ៣ ថ្ងៃនេះ លោក វ៉ី សំណាង បានមានប្រសាសន៍ថា ក្នុងនាមលោកជាអភិបាល គឺមិនអាចវាយតម្លៃបានទេថានឹងមានអ្នកចូលរួមក្នុងរង្វង់ប៉ុន្មាន ប៉ុន្តែដោយនេះជាលើកទី១ ដូច្នេះលោកក៏សង្ឃឹមថា នឹងមានប្រជាជនជាច្រើន ទាំងជាតិ និងអន្តរជាតិ ដែលនឹងមកលេងនៅខេត្តតាកែវ។

ជាក់ស្តែង ក្រៅពីព្រឹត្តិការណ៍បុណ្យទន្លេរ ខេត្តតាកែវ ក៏នៅមានកន្លែងសម្រាក់លំហែ កន្លែងកម្សាន្ត ជាច្រើនកន្លែង បន្ថែមពីនេះ ក៏នៅមានទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ សរុបប្រមាណ ១២ កន្លែង ដែលអាចឱ្យអ្នកទេសចរទៅលេងកម្សាន្តបាន។
ជាមួយគ្នានេះ លោក អភិបាលខេត្ត បានអះអាងថា ដោយសារតែបុណ្យទន្លេរនេះ រៀបចំឡើងសំដៅបង្ហាញអំពីសក្ដានុពលនៅក្នុងខេត្ត ដូច្នេះតាមរយៈការតាំងសមិទ្ធផល នៅតាមក្រុង-ស្រុកនីមួយៗ នឹងចូលរួមលើកស្ទួយដល់វិស័យសេដ្ឋកិច្ចខេត្ត ព្រោះ អ្នកដែលបានមកទស្សនាខេត្តតាកែវ នឹងបានឃើញពីសមិទ្ធផល សក្ដានុពលក្នុងខេត្ត ដែលជាកត្តាមួយជួយជំរុញឱ្យពួកគេ ចាប់អារម្មណ៍មកបណ្តាក់ទុនលើវិស័យនានាក្នុងខេត្ត ដូចជា វិស័យទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្មជាដើម។ មួយវិញទៀត ក៏អាចផ្តាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋទាក់ទងទៅនឹងឥរិយាបថក្នុងការធ្វើបដិសណ្ឋាកិច្ចជាមួយអ្នកដទៃ ការរៀបចំទុកដាក់សំរាម ក៏ដូចជាការរៀបចំម្ហូបអាហារ នឹងធ្វើឱ្យប្រសើរឡើងជាងមុន។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹងរៀបចំឡើងនៅខេត្តតាកែវ រយៈពេល ៣ ថ្ងៃពេល ពោលគឺ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។

ព្រឹត្តិការណ៍បុណ្យទន្លេ ត្រូវបានរៀបចំចំនួន ៨ លើករួចមកហើយ ដោយលើកដំបូងរៀបចំឡើងក្នុងឆ្នាំ ២០១៥ នៅខេត្តក្រចេះ, ឆ្នាំ២០១៦ រៀបចំនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ នៅខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ខេត្តកណ្ដាល, ឆ្នាំ ២០១៩ ខេត្តកំពង់ឆ្នាំង, ឆ្នាំ២០២០ នៅខេត្តបាត់ដំបង មុនពេលត្រូវផ្អាកចំនួន ២ ឆ្នាំ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេ លើកទី៧ កាលពីឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ធំ និងលើកទី៨ ក្នុងឆ្នាំ២០២៤ នៅខេត្តសៀមរាប៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន