ព័ត៌មានជាតិ
សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ
សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប កំពុងញាប់ដៃញាប់ជើង តុបតែងលម្អនៅមុខសួនញញឹមអង្គរ ប្លែកខុសពីកន្លែងផ្សេងៗ ជាមួយនឹងបរិយាកាស និងការតុបតែងលម្អដ៏ស្រស់ស្អាត ជាពិសេសផ្ដល់នូវស្នាមញញឹមប្រកបដោយភាពរីករាយ និងកក់ក្តៅជាមួយក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ និងភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។

សួនញញឹមអង្គរ ជាទីកន្លែងមួយដ៏ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលផ្តល់នូវភាពសប្បាយរីករាយ បំផុសស្នាមញញឹមតាមរយៈការផ្ដិតយករូបភាពនៃការច្នៃប្រឌិតសិប្បកម្ម ដែលធ្វើដោយដៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលមាននៅតាមស្រុកភូមិក្នុងខេត្តសៀមរាប ហើយមានពណ៌ចម្រុះដ៏ស្រស់ស្អាតផងដែរ។ ទីតាំងកម្មវិធីសួនញញឹមអង្គរ ត្រូវបានរៀបចំនៅតាមណ្ដោយផ្លូវមុខប្រាសាទអង្គរវត្ត។
ដោយឡែកផ្ទះភូមិខ្ញុំ ភូមិត្នោត និងល្បែងកម្សាន្តលើកទឹក នៅត្រពាំងសេះ ក៏ក្រុមការងារព្រឹត្តិការអង្គរសង្ក្រាន្តកំពុងធ្វើការតុបតែងបានចេញរូបរាងយ៉ាងស្រស់ស្អាតដើម្បីត្រៀមទទួលស្វាគមន៍ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្ត ក្នុងព្រឹត្តការណ៏អង្គរសង្ក្រាន្ត ដែលឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ គឿន វេត







-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


