Connect with us

ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង អ្នកវិភាគ រំពឹងថា នឹងជួយទាញវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើន

បានផុស

នៅ

បើគ្មានការប្រែប្រួលទេ នាពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ចជាលើកទី២ មកកាន់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង អ្នកវិភាគ រំពឹងថា នឹងជួយជំរុញមួយកម្រិតបន្ថែមទៀតដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ចិនមកកម្ពុជាឱ្យកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជា ក្នុងប៉ុន្មានថ្ងៃខាងមុខ ពោលគឺនៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាមិត្តភាពពិតប្រាកដ រឹងមាំ យូរអង្វែង និងជាប្រវត្តិសាស្ត្រ ខណៈប្រទេសទាំងពីរ ក៏កំពុងតែកសាងសហគមន៍ជោគវាសនារួមគ្នា។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិននេះ ក៏បានបញ្ជាក់យ៉ាងច្បាស់នូវទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ស៊ីជម្រៅ និងគុណភាពរវាងកម្ពុជា និងចិន ដែលផ្ទុយពីទស្សនៈមួយចំនួន ព្យាយាមចោទប្រកាន់ថា ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្រុតចុះនោះឡើយ។ លោកបណ្ឌិត យង់ ពៅ បន្ថែមយ៉ាងដូច្នេះ ហើយលោកមើលឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មានតែត្រូវបានពង្រឹងពង្រីកបន្ថែមទៀតឱ្យកាន់តែរឹងមាំ។

ម្យ៉ាងវិញទៀត បណ្ឌិត យង់ ពៅ រំពឹងថា វត្តមានរបស់ប្រធានាធិបតី ស៊ី ជីនពីង មកកម្ពុជា ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ពិសេសលើកកម្ពស់នូវកម្រិតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅលើវិស័យការទូត ពាណិជ្ជកម្ម និងវិនិយោគកាន់តែច្រើនបន្ថែមទៀត ខណៈសង្គ្រាមពាណិជ្ជកម្មសកលកំពុងជួបភាពតានតឹង ក្រោយមហាអំណាចអាមេរិក និងចិន កំពុងតែឡើងកម្តៅកាន់តែខ្លាំង តាមរយៈការដំឡើងពន្ធគយលើទំនិញលើប្រទេសទៅវិញទៅមក។   

ស្រដៀងគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានមើលឃើញថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង គឺជារឹតចំណងមិត្តភាពការទូត និងកិច្ចសហប្រតិបត្តិការរបស់ចិន ជាមួយកម្ពុជា ក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ាន ដែលអាស៊ាន ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ចិន ហើយចិន ក៏ជាអ្នកវិនិយោគដ៏ធំសម្រាប់ប្រទេសជាសមាជិកអាស៊ាន រាប់ទាំងកម្ពុជា។

ក្នុងន័យនេះ បណ្ឌិត ជ័យ តិច រំពឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកប្រទេស៣ក្នុងតំបន់អាស៊ាន រួមមាន ម៉ាឡេស៊ី វៀតណាម និងកម្ពុជា គឺក្នុងបំណងពង្រឹងលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ពិសេសនឹងផ្ដោតការពិភាក្សាលើការរៀបចំកិច្ចសហប្រតិបត្តិការក្នុងស្ថានការណ៍ដែលសហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធគយ។

ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក លោកបណ្ឌិត ជ័យ តិច ថា ក៏អាចជាប្រធានបទដែលប្រធានាធិបតីចិន នឹងលើកឡើងមកពិភាក្សាជាមួយកម្ពុជា ដើម្បីបង្វែរការវិនិយោគចិនមកប្រទេសក្នុងតំបន់អាស៊ាន រាប់ទាំងកម្ពុជានេះតែម្ដង។

ក្នុងក្របខណ្ឌទ្វេភាគីជាមួយកម្ពុជា ដែលជាដៃគូនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លោកបណ្ឌិត ជ័យ តិច រំពឹងថា ចិននឹងជួយកម្ពុជាបន្ថែមទៀត ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការដំឡើងពន្ធពីអាមេរិកនោះ ពិសេសការចុះហត្ថលេខាទៅលើគម្រោងកសាងព្រែកជីកហ្វូណនតេជោ។

សូមជម្រាបថា បើគ្មានការប្រែប្រួលទេ ដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីចិន មកកម្ពុជា នាពាក់កណ្តាលខែមេសា ជាដំណើរទស្សនកិច្ចលើកទី២។ ខណៈកាលពីឆ្នាំ២០១៦ លោក ស៊ី ជីនពីង ធ្លាប់បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាម្ដងរួចមកហើយ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១២ នាទីutes មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ២០ នាទីutes មុន

គ្រួសារដែលបង្កើតបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយពីសម្តេច ម៉ែន សំអន

ព័ត៌មានជាតិ២៥ នាទីutes មុន

CBC បង្ហើបគន្លឹះដោះស្រាយ ដើម្បី​ស្តារ​ឥណទាន​ខូច​ ដោយសារ​បង់​យឺត

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារាភាពយន្ត យស បូវណ្ណៈ ដឹកនាំការសម្តែងរបាំត្រុដិ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ លើទឹកដី​អា​មេ​រិ​ក

Sokha Hotels

ព័ត៌មានពេញនិយម