ព័ត៌មានជាតិ
មិនទាន់ដល់ថ្ងៃចូលឆ្នាំ ពលរដ្ឋសម្រុកចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង
តាមគោលដៅនៃរមណីយដ្ឋាននៅក្នុងខេត្តបាត់ដំបងសំខាន់ៗមួយចំនួន ប៉ុន្មានថ្ងៃមកនេះសង្កេតឃើញមានប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី បានសម្រុកដើរកម្សាន្តបើទោះមិនទាន់ដល់ថ្ងៃចូលឆ្នាំក៏ដោយ។
ម្ចាស់រមនីយដ្ឋានទេសចរណ៍មួយចំនួនបានប្រាប់ថា ប៉ុន្មានថ្ងៃមកនេះមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ហើយភាគច្រើនជាពលករមកពីថៃបាននាំទាំងក្រុមគ្រួសារមកលេងកម្សាន្ត ជាពិសេសនៅតាមគោលដៅទេសចរណ៍ធម្មជាតិដែលមានប្រភពទឹកជ្រោះដើម្បីងូតទឹកកម្សាន្ត។


ជាពលករនៅប្រទេសថៃ អ្នកស្រី យ៉ាត ឌីណា បានឲ្យដឹងថា អ្នកស្រីរស់នៅក្នុងស្រុកសំឡូត ហើយបានទៅធ្វើជាពលករនៅប្រទេសថៃជាច្រើនឆ្នាំមកហើយ មិនដែលបានជួបជុំគ្រួសារទេ ដើម្បីរកសេដ្ឋកិច្ចផ្គត់ផ្គងគ្រួសារឲ្យបានសមរម្យ ហើយនៅពេលមានបុណជាតិធំៗម្តងទើបបានមកជួបជុំគ្នា។
អ្នកស្រីបន្តថា អ្នកស្រីបានទៅធ្វើពលករនៅថៃជាមួយប្តីជាង ១០ ឆ្នាំ ហើយមួយឆ្នាំទើបបានមកជួបជុំបងប្អូនឪពុកម្តាយជាពិសេសអំឡុងថ្ងៃចូលឆ្នាំ។
បើតាមម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយស្រុកសំឡូត លោក ម៉ុន លី បានឲ្យដឹងថា ក្រោយមានការស្ងប់ស្ងាត់អស់មួយរយះ នៅប៉ុន្មានថ្ងៃនេះមានភ្ញៀវមកកម្សាន្តជាបណ្តើរៗពិសេសភ្ញៀវដែលទើបត្រឡប់ពីប្រទេសថៃ និងមានអ្នកពីចម្ងាយមួយចំនួនផង។


អ្នកស្រី សាឃឿន ពលរដ្ឋរស់នៅស្រុកបាណន់បានឲ្យដឹងដែរថា តំបន់ទេសចរណ៍ដែលអ្នកស្រីច្រើននាំគ្រួសារទៅកម្សាន្ត គឺរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយសំឡូត ព្រោះទីនោះមានទេសភាពល្អ មើលទៅដូចវាលខ្សាច់នៅសមុទ្រដែរនិងអមដោយម្លប់ដើមឈើយ៉ាងត្រជាក់នៅក្បែរមាត់ទឹក។ នៅទីនោះ អ្នកស្រីក៏ចាប់អារម្មណ៍សេវាម្ហូបអាហារសម្រាប់បម្រើដល់ភ្ញៀវទេសចរទៅកម្សាន្ត។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា បើតាមការសង្កេតរបស់លោក ក្រោយមានពលករខ្មែរយ៉ាងច្រើនបានវិលមកស្រុកកំណើតដើម្បីចូលរួមក្នុងពិធីឆ្លងឆ្នាំសកល មួយចំនួនក៏បាននាំក្រុមគ្រួសារដើរកម្សាន្តតាមរមណីយដ្ឋានសំខាន់ៗមួយចំនួនយ៉ាងច្រើន។
លោកបន្តថា រមណីយដ្ឋានមួយចំនួនក្នុងខេត្តបាត់ដំបងដែលមានប្រភពទឹកជ្រោះ គឺមានភ្ញៀវមកលេងច្រើន ស្របពេលអាកាសធាតុកំពុងមានក្តៅផង៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


