ព័ត៌មានជាតិ
មជ្ឈមណ្ឌលវាយតម្លៃ RPL បាត់ដំបង ៖ RPL ជួយបំប្លែងបទពិសោធការងារអតីតពលករ ឲ្យក្លាយជាវិញ្ញាបនបត្រផ្លូវការ និងជាកូនសោបើកទ្វារឆ្ពោះទៅរកប្រាក់ចំណូលខ្ពស់
ការធ្វើតេស្តទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL) មិនត្រឹមតែជាយន្តការដ៏សំខាន់មួយក្នុងការទទួលស្គាល់ចំណេះដឹង ជំនាញ និង បទពិសោធការងារដែលបេក្ខជនមានស្រាប់ ឲ្យក្លាយជាវិញ្ញាបនបត្រជាតិផ្លូវការនោះទេ ប៉ុន្តែវាក៏ជាកូនសោបើកទ្វារទៅកាន់ការងារ ជំនាញ និង ប្រាក់ចំណូលកាន់តែប្រសើរឡើងផងដែរ។ នេះបើតាមការឲ្យដឹងរបស់ លោក អ៊ុកវង្ស ឌីនីកា តំណាងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព RPL វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅថ្ងៃទី ៥ ខែមិថុនា នេះ។


លោកបញ្ជាក់ថា «RPL មិនត្រឹមតែទទួលស្គាល់ជំនាញដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំប្លែងបទពិសោធការងាររបស់អតីតពលករ ឲ្យក្លាយជាវិញ្ញាបនបត្រផ្លូវការ ដែលជាសោបើកទ្វារទៅកាន់ការងារ ជំនាញ និង ប្រាក់ចំណូលកាន់តែប្រសើរ នាពេលអនាគត»។


បើតាម លោក អ៊ុកវង្ស ឌីនីកា ក្នុងរយៈពេលជិត ២ ខែ នៃការអនុវត្តកម្មវិធីទទួលស្គាល់ជំនាញពីបទពិសោធការងារ (RPL) មជ្ឈមណ្ឌល RPL នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានធ្វើតេស្តវាយតម្លៃសមត្ថភាពជូនអតីតពលករ និង ប្រជាពលរដ្ឋដែលមានជំនាញស្រាប់ចំនួន ១៨៥ នាក់ ក្នុងនោះ មានស្ត្រី ១២ នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការស្របតាមស្តង់ដារជាតិ។


ប្រភពដដែលបន្តថា គិតចាប់ពីថ្ងៃទី ៨ ខែមេសា ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ មជ្ឈមណ្ឌលបានផ្តោតលើការធ្វើតេស្តជំនាញក្នុងវិស័យសំណង់ចំនួន ៨ មុខជំនាញ ជាពិសេសសម្រាប់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និង មានបទពិសោធការងារជាក់ស្តែង។

ដើម្បីជួយសម្រួលដល់បេក្ខជនធ្វើតេស្ត មជ្ឈមណ្ឌលបានរៀបចំបរិយាកាសប្រឡងប្រកបដោយភាពងាយស្រួល និង ផ្តល់ការគាំទ្រជាច្រើន ដូចជា ផ្តល់ថវិកាឧបត្ថម្ភថ្លៃធ្វើដំណើរសម្រាប់បេក្ខជនដែលរស់នៅឆ្ងាយចាប់ពី ៤០ គីឡូម៉ែត្រ ឡើងទៅ ផ្គត់ផ្គង់ទឹកបរិសុទ្ធ និង មានក្រុមការងារជួយសម្របសម្រួលតាំងពីការផ្សព្វផ្សាយព័ត៌មាន ការចុះឈ្មោះ រហូតដល់ដំណើរការធ្វើតេស្ត។ នេះបើតាមការបន្ថែមរបស់ លោក អ៊ុកវង្ស ឌីនីកា។
សូមបញ្ជាក់ថា អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ មានអាយុចាប់ពី ១៦ ឆ្នាំ ឡើងទៅ និង មានបទពិសោធការងារជាក់ស្តែង អាចដាក់ពាក្យចូលរួមធ្វើតេស្តបានដោយមិនមានការរើសអើងលើភេទ ឬ ពិការភាពឡើយ។ ការចុះឈ្មោះអាចធ្វើឡើងតាមរយៈក្រុមការងារចុះដល់មូលដ្ឋាន មកផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ឬ ទាក់ទងតាមលេខ ០៥៣ ៧៣២ ៥៣៥ ឬ ប្រព័ន្ធ Hotline ១២៩៧ និង ប្រព័ន្ធអនឡាញ erpl.mlvt.gov.kh៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


