សន្តិសុខសង្គម
សមត្ថកិច្ចស្រុកសំឡូត ឃាត់ខ្លួនមនុស្ស ៣ នាក់ ក្រោយយកត្រាក់ទ័រទៅឈូសបំផ្លាញផ្ទះ និង រោងចាំចម្ការរបស់ប្រជាពលរដ្ឋ
ជនសង្ស័យចំនួន ៣ នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត ធ្វើការចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា ជនទាំង ៣ នាក់នេះ ប្រើអំពើហិង្សា ដោយយកត្រាក់ទ័រ ឈូសបុកបំផ្លាញផ្ទះ និង រោងចម្ការរបស់ប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ករណីហិង្សាដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដោយជនសង្ស័យបានប្រើប្រាស់ត្រាក់ទ័រធ្វើសកម្មភាពឈូសបុកផ្ទះ និង រោងចម្ការរបស់ប្រជាពលរដ្ឋខូចខាតធ្ងន់ធ្ងរបំផុត។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសំរិល ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះដល់កន្លែងកើតហេតុ និង ធ្វើការពិនិត្យស្រាវជ្រាវ ស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់ នៅវេលាម៉ោង ២១ និង ១០ នាទី នៅថ្ងៃខែឆ្នាំដដែល នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីធ្វើការសួរនាំតាមនីតិវិធី។



ជនសង្ស័យទាំង ៣ នាក់ រួមមាន ៖ ១.ឈ្មោះ អេង ណាវី ភេទប្រុស អាយុ ៤៥ ឆ្នាំ (មេការ)។ ២.ឈ្មោះ វ័រ វូ ភេទប្រុស អាយុ ១៨ ឆ្នាំ (តៃកុងត្រាក់ទ័រ)។ ៣.ឈ្មោះ កែវ បូរី ភេទប្រុស អាយុ ២៦ ឆ្នាំ (តៃកុងត្រាក់ទ័រ)។ ជនសង្ស័យទាំង ៣ នាក់ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដូចគ្នា។
ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំង ៣ នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកត្រាក់ទ័រទៅឈូសបុកផ្ទះ និង រោងម្ការរបស់ជនរងគ្រោះពិតប្រាកដមែន ដោយធ្វើតាមបញ្ជារបស់ ឈ្មោះ សន រ៉ាណែត ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា រវាងអ្នកបញ្ជា និង ជនរងគ្រោះ គឺធ្លាប់មានទំនាស់នឹងគ្នារាប់ឆ្នាំមកហើយ ដោយសារតែរឿងដីធ្លីនៅក្នុងតំបន់ខាងលើនោះ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


