ព័ត៌មានអន្ដរជាតិ
អាស៊ាននិងប្រទេសជិតខាងមីយ៉ាន់ម៉ាធ្វើសកម្មភាពបញ្ឃប់ភាពឃោរឃៅរបស់របបយោធា
ស្របពេលដែលសង្រ្គាមដ៏ឃោរឃៅរបស់របបយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងប្រជាជនរបស់ខ្លួនបានផ្ទុះឡើង និងប្រទេសនេះបានជួបប្រទះនូវគ្រោះរញ្ជួយដីដែលធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ប្រទេសនានាក្នុងតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន» និងប្រទេសមួយចំនួននៅជិតខាងមីយ៉ាន់ម៉ា បានកំពុងធ្វើសកម្មភាពថ្មីដែលទំនងជាចង់បញ្ឃប់សកម្មភាពឃោរឃៅរបស់របបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawady នៅថ្ងៃទី១៧ខែមេសានេះ។

ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាប្រធានអាស៊ានបច្ចុប្បន្ន គ្រោងនឹងជួបជាផ្លូវការជាមួយមេទ័ពលោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅទីក្រុងបាងកក។ កិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ និងសុវត្ថិភាពរបស់បុគ្គលិកជំនួយម៉ាឡេស៊ី បន្ទាប់ពីការរញ្ជួយដី ក៏ដូចជានិយាយអំពី «បទឈប់បាញ់» ដែលត្រូវបានចាត់ទុកជាការប្រឌិតឧបាយកលដោយមេដឹកនាំរបបយោធាប៉ុណ្ណោះ។ ទោះយ៉ាងណាជំនួបនេះមិនមែនជាវិធានការមនុស្សធម៌ទេ វាជាសញ្ញានៃចំណុចស្នូលដែលទំនងជាមានបញ្ហាកាន់តែជ្រៅ។
ជាមួយគ្នានេះ ប្រទេសជិតខាងសំខាន់ៗរបស់មីយ៉ាន់ម៉ា ចិន ថៃ និងឥណ្ឌា និងអាស៊ានដែលមានម៉ាឡេស៊ីធ្វើជាប្រធាននៅឆ្នាំនេះ បានចាប់ផ្តើមផ្លាស់ប្តូរឆ្ពោះទៅរកការចូលរួមបន្តិចម្តងៗជាមួយរបបយោធា។
លោក អាន់វ៉ា បាននាំអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន មកធ្វើជាទីប្រឹក្សា ដែលអតីតមេដឹកនាំទាំងពីរត្រូវបានគេស្គាល់ថា មានទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។
ការជ្រើសរើសទាំងនេះឆ្លុះបញ្ចាំងពីការប៉ុនប៉ងដើម្បីគ្រប់គ្រងវិបត្តិមីយ៉ាន់ម៉ា ដោយរក្សាការត្រួតត្រាយោធាតាមរយៈកិច្ចព្រមព្រៀង និងការទូតក្នុងតំបន់។

លើសពីនេះក៏មានការយល់ស្របថ្មីសន្លាងមួយបានលេចឡើងក្នុងចំណោមប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលគាំទ្រក្រុមប្រឹក្សារដ្ឋបាលរដ្ឋ(SAC) របស់របបសឹកមីយ៉ាន់ម៉ា។ ក្នុងការយល់ស្របនោះមានវិធីសាស្រ្តចំនួន៣ គឺការចូលរួមការទូតដើម្បីនាំ លោក មីន អ៊ុងឡាំង ចេញពីសកម្មភាពឃោរឃៅ, ការដាក់សម្ពាធលើកងកម្លាំងបដិវត្តន៍ឱ្យបញ្ឈប់ការវាយលុក និងទទួលយកបទឈប់បាញ់។
សូមបញ្ជាក់ថា ប្រទេសជិតខាង និងប្រទេសអាស៊ានមិនចាប់អារម្មណ៍ក្នុងការគាំទ្រការបះបោរតាមលទ្ធិប្រជាធិបតេយ្យ នោះទេ និងក៏មិនមានការគាំទ្រការរងទុក្ខរបស់ជនស៊ីវិលមីយ៉ាន់ម៉ាដែរ។ យុទ្ធសាស្ត្ររបស់ប្រទេសទាំងនេះគឺដើម្បីស្តារ «សណ្តាប់ធ្នាប់» ឡើងវិញ តាមរយៈការចរចាដែលទុកឱ្យរបបយោធានៅដដែលនិងទាមទារឲ្យពួកបដិវត្តន៍ទទួលយកការគ្រប់គ្រងដោយយោធាជាអចិន្ត្រៃយ៍លើប្រទេស សេដ្ឋកិច្ច និងនយោបាយ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព