ព័ត៌មានជាតិ
៣ ថ្ងៃ បង្កងតាកែវ លក់បានដល់ ៥០០ គីឡូ មានតម្រូវការខ្ពស់ជាងឆ្នាំមុន
រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី បង្កងខេត្តតាកែវ លក់បានដល់ ៤០០-៥០០ គីឡូក្រាម មានតម្រូវការកើនឡើងជាងឆ្នាំមុន។ នេះបើតាមឱ្យដឹងពីប្រធានសមាគមបង្កងខេត្តតាកែវ លោក ស៉ាប់ សារុន ឱ្យ «កម្ពុជាថ្មី» ដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

លោក ស៉ាប់ សារុន បានលើកឡើងថា ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅកសិដ្ឋានធំរបស់លោក បានផ្គត់ផ្គង់បង្កង់តាកែវបានដល់ ៤០០-៥០០គីឡូ ដោយបរិមាណនេះនៅមិនទាន់សរុបរួមទាំងកសិដ្ឋានដទៃទៀតរបស់កសិករនោះទេ។
លោកថា ដោយសារបង្កងនៅតូចៗ នៅមិនទាន់ធំធាត់ល្អនៅឡើយ ដូច្នេះសម្រាប់ ៣ ថ្ងៃនៃចូលឆ្នាំថ្មីនេះ បង្កងតាកែវ លក់ក្នុងតម្លៃ ៦ ម៉ឺន ទៅ ៧ ម៉ឺនរៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ដោយកាលមុន បង្កងធំធាត់ល្អ លេខ២ នេះ លក់ក្នុងតម្លៃ ៨ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

លោក ស៉ាប់ សារុន បានអះអាងថា «ឆ្នាំនេះតម្រូវការបង្កងមានច្រើនជាងឆ្នាំមុន ឱ្យតែមានបង្កង ចន្លោះពី ៧-៨ រហូតដល់ ១០-១២ ក្បាលក្នុងមួយគីឡូនេះ គឺមានតម្រូវការច្រើន ប៉ុន្តែ កសិករធ្វើមិនទាន់បានដោយសារកូនបង្កងទើបតែដាក់ ដូច្នេះបង្កងដែលអាចទាន់ចាប់លក់បាន គឺចន្លោះពី ១៥-២០ ក្បាលក្នុងមួយគីឡូ គឺនៅស្ទើនៅឡើយ សម្រាប់អ្នកបរិភោគ»។
លោកបាន បន្ថែមថា ទីផ្សារអ្នកបរិភោគនាពេលបច្ចុប្បន្ននេះមានការយល់ដឹងច្រើនជាងពីមុន ដែលជាហេតុធ្វើឱ្យតម្រូវការពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាមុនជាបន្តបន្ទាប់។
ជាក់ស្តែង សព្វថ្ងៃនេះ បង្កងដែលមានតម្រូវការខ្ពស់គឺបង្កងលេខ ២ ដែលមានចន្លោះពី ៧-៨ រហូតដល់ ១០-១២ ក្បាលក្នុងមួយគីឡូ ទោះមានបង្កងប៉ុន្មានគីឡូក៏មានតម្រូវការអស់ដែរ មិនមានសល់នោះទេ មានតែខ្វះបង្កងលក់ទៅវិញ។

លោកបាន អះអាងថា តម្រូវការបង្កងខេត្តតាកែវ មានតម្រូវការល្អណាស់ ព្រោះអ្នកបរិភោគចាប់ផ្តើមយល់ដឹង ទាំងគុណភាព និងរស់ជាតិរបស់បង្កង ព្រោះបង្កងតាកែវ ចិញ្ចឹមតាមបែបធម្មជាតិ ធំធាត់តាមដំណើរ មិនមានការប្រើថ្នាំបំប៉នឱ្យឆាប់ធំទេ ដូច្នេះទោះមិនទាន់បាននាំចេញទៅទីផ្សារខាងក្រៅ ក៏លោកក្នុងនាមជាប្រធានសមាគមធ្វើយ៉ាងណាបង្កើនគុណភាព និងគិតពីសុខភាពអ្នកបរិភោគជាចម្បង ព្រោះជាផលិតផលក្នុងស្រុក លក់ឱ្យពលរដ្ឋក្នុងស្រុកបរិភោគ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


