ព័ត៌មានជាតិ
៤ ខែចុងឆ្នាំនេះ ការប្រមូលផលបង្កងបឹងខេត្តតាកែវ ទទួលបានក្នុងរង្វង់ ៣០-៤០ តោន
លោក ស៉ាប់ សារុន ប្រធានសមាគមបង្កងខេត្តតាកែវ បានឱ្យដឹងថា រយៈពេល ៤ ខែ ឆ្នាំ២០២៤ (ចាប់ពីដើមខែកញ្ញា- ដើមខែធ្នូ) ការប្រមូលផលបង្កងតាកែវ ទទួលបានក្នុងរង្វង់ចន្លោះពី ៣០-៤០ តោន សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។

ប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៉ាប់ សារុន បានមានប្រសាសន៍ថា បង្កងខេត្តតាកែវចាប់ផ្តើមប្រមូលផលតាំងពីខែកញ្ញាមកម្ល៉េះ សម្រាប់ផ្គត់ផ្គង់ទៅដល់តម្រូវការទីផ្សារ។ ដោយហេតុថា ទីផ្សារបង្កងខេត្តតាកែវនៅមិនទាន់មានលំនឹងល្អ ដូច្នេះការប្រមូលផលបង្កងកន្លងមករបស់ប្រជាកសិករ គឺសម្រាប់លក់ដល់ទីផ្សារនៅក្នុងខេត្តតាកែវតែប៉ុណ្ណោះ នៅមិនទាន់មានការនាំចេញដល់ខេត្តដទៃនៅឡើយទេ។ ម្យ៉ាងវិញទៀតការនាំចេញបង្កងរបស់ខេត្ត ក៏នៅទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយដើម្បីបញ្ជាក់ឱ្យបានថាជាបង្កងផ្តាច់មុខដែលចិញ្ចឹមតាមបែបធម្មជាតិចេញពីខេត្តតាកែវ។

បើទោះជាក្នុងរយៈពេល ៤ ខែ នៃការចាប់ផ្តើមប្រមូលផលបង្កងចិញ្ចឹមនៅក្នុងខេត្តអាចទទួលបានចន្លោះពី ៣០-៤០ តោនក៏ពិតមែន លោក ស៉ាប់ សារុន បានបញ្ជាក់ថា សម្រាប់តម្រូវការទីផ្សារនៅតែមានការខ្វះខាតខ្លាំង មានន័យថាបង្កងខេត្តតាកែវ មិនអាចគ្រប់សម្រាប់តម្រូវការក្នុងខេត្តឡើយ ដោយសារតែបង្កងដែលប្រជាកសិករប្រមូលបានគឺ អាចទទួលបានចន្លោះពី ៥០-១០០ គីឡូប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទៀតសោត តម្លៃបង្កងចិញ្ចឹមមានតម្លៃថ្លៃ ដូច្នេះការនាំចូលបង្កងពីខាងក្រោមនៅតែមានកំណើនជាប្រចាំអាចក្នុងរង្វង់រាប់សិនតោនក្នុងមួយថ្ងៃ។

យ៉ាងណាមិញ ចំពោះតម្លៃវិញ ប្រធានសមាគមរូបនេះបានបញ្ជាក់ថា មិនខុសពីពេលមុនៗនោះទេ ដោយតម្លៃមានចន្លោះពី ២០-៤៥ ដុល្លារ ក្នុងមួយគីឡូក្រាម តាមប្រភេទបង្កងធំ តូច បង្កងលេខ ១ លេខ ២ និងលេខ ៣។
ខេត្តតាកែវ បច្ចុប្បន្នមានកសិដ្ឋានតូច-ធំជិត ១០ កសិដ្ឋាន ដោយស្ថិតនៅតាមស្រុកមួយចំនួនដូចជា ស្រុកអង្គរបុរី ស្រុកបុរីជលសារ ស្រុកកោះអណ្ដែត និងនៅក្នុងទីរួមខេត្តតាកែវ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


