សេដ្ឋកិច្ច
សមាគមបង្កងតាកែវ ដាក់កូនបង្កងជាង ៤០ ម៉ឺនដើម្បីឆ្លើយតបនឹងតម្រូវការឆ្នាំនេះ
ប្រធានសមាគមបង្កងខេត្តតាកែវ លោក ស៉ាប់ សារុន បានឱ្យថា នៅរដូវកាលប្រមូលផលបង្កងនាឆ្នាំ២០២៥ នេះ សមាគមបានដាក់កូនបង្កងជាង ៤០ ម៉ឺនកូន ដើម្បីធានាបានការផ្គត់ផ្គង់ទៅដល់តម្រូវការទីផ្សារក្នុងស្រុកឱ្យមានភាពល្អប្រសើរ។

ថ្លែងមកកាន់ «កម្ពុជាថ្មី» លោក ស៉ាប់ សារុប បានមានប្រសាសន៍ថា កាលពីឆ្នាំមុនការផ្គត់ផ្គង់បង្កងរបស់សមាគមទៅកាន់ទីផ្សារបានប្រឈមនិងបញ្ហាកង្វះខាតទឹក ដែលធ្វើឱ្យផលបង្កង់មានការថយចុះ។
លោកថា កាលពីឆ្នាំ២០២៤ កន្លងទៅ សមាគមអាចប្រមូលផលបង្កងសរុបបានប្រមាណជាជាង ១០ តោនប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ។
ជុំវិញបញ្ហានេះ លោក ស៉ាប់ សារុន បានពន្យល់ថា «បញ្ហានេះ ព្រោះតែអាកាសធាតុនារដូវប្រាំងមានៅភាពរាំងស្ងួតមិនមានទឹកគ្រប់គ្រាន់ ដែលធ្វើឱ្យកសិករខាងបង់ច្រើន និងធ្វើអ្នកខ្លះឈានដល់បោះបង់លែងចិញ្ចឹម។ ជាក់ស្តែង ឆ្នាំនេះ ប្រជាពលរដ្ឋនៅតាមបណ្តាស្រះចិញ្ចឹមបង្កងមួយចំនួនបាននាំគ្នាត្រៀមបម្រុងទឹកទុក ដើម្បីអាចធានាឱ្យបានថាមានទឹកគ្រប់គ្រាន់ ព្រោះខ្លាចប្រឈមអត់ទឹកដូចកាលពីឆ្នាំមុន»។

លោកថា ឆ្នាំនេះទំហំនៃតម្រូវការបង្កងអាចនឹងការកើនឡើងជាងឆ្នាំមុន ព្រោះខាងសមាគមនាំចេញបង្កងបានឆាប់រហ័ស ដោយមួយថ្ងៃអាចលក់ចេញបានក្នុងចន្លោះពី ៣០ ដល់ ៦០ គីឡូ ក៏មានក្នុងមួយថ្ងៃ។ ដោយឡែក ថ្ងៃបុណ្យទានផ្សេងៗ បង្កងតាកែវ អាចលក់ចេញដល់មួយថ្ងៃជាង ១០០ គីឡូ ក៏មានទៅតាមតម្រូវការពលរដ្ឋ។
ប្រធានសមាគមរូបនេះ បានបន្ថែមថា ឆ្នាំនេះ បើទោះបីជា មានកសិករមួយចំនួនបានបោះបង់ចោលការចិញ្ចឹមបង្កងទៅចិញ្ចឹមអ្វីផ្សេងក៏ដោយ ប៉ុន្តែនៅតែមានកសិករមួយចំនួនបានធ្វើការពង្រីកស្រះចិញ្ចឹម និងបង្កើនការដាក់កូនបង្កងរបស់ពួកគេ ដូច្នេះលោកអាចសន្និដ្ឋានបានថា ឆ្នាំនេះ សមាគមចិញ្ចឹមបង្កងទាំងអស់មានដាក់កូនបង្កងសរុបជាង ៤០ ម៉ឺន ដើម្បីត្រៀមប្រមូលផលនាពេលឆាប់ៗខាងមុខ។

បច្ចុប្បន្ន បង្កងចិញ្ចឹមបែបធម្មជាតិរបស់ខេត្តតាកែវ ក៏នៅមិនទាន់ធំធាត់អាចចាប់លក់បានដើម្បីផ្គត់ផ្គង់លើទីផ្សារនៅឡើយទេ ដោយបង្កងអាចនឹងលក់បានចាប់ពីខែមីនា និងខែមេសា ខាងមុខនេះ។
គួរជម្រាបថា ខេត្តតាកែវ បើរាប់បញ្ចូលទាំងកសិដ្ឋានតូច-ធំ បច្ចុប្បន្នមានជិត ១០ កសិដ្ឋាន តាមស្រុកមួយចំនួនដូចជា ស្រុកអង្គរបុរី ស្រុកបុរីជលសារ ស្រុកកោះអណ្ដែត និងនៅក្នុងទីរួមខេត្តតាកែវផ្ទាល់។ ចំពោះកសិដ្ឋានទាំងអស់ទំហំមមានចាប់ពី ៤-៨ ហិតា ឬខ្លះទៀត ១០-៣០ហិតា ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


