Connect with us

សេដ្ឋកិច្ច

ការនាំចូលបង្កងពីក្រៅប្រទេស កំពុងប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ​

បានផុស

នៅ

ប្រធាន​សមាគម​បង្កង​ខេត្ត​តាកែវ លោក ស៉ាប់ សារុន បាន​ឱ្យ​«កម្ពុជា​ថ្មី​» ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា បច្ចុប្បន្ន​បង្កង​តាកែវ​បាន​និង​កំពុង​ប្រឈម​​បញ្ហា​ទីផ្សារ ដោយ​សារ​តែការហូចូលពី​បង្កង​ខាង​ក្រៅ​កំពុង​វាយលុក​លើទីផ្សារខ្លាំង​។

លោក ស៉ាប់ សារុន លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​បង្កង​តាកែវ​កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​ទីផ្សារ​ខ្លាំង​ ដោយ​សារ​តែ​បង្កង​ពី​ខាង​ក្រៅ​ហូចូល​ច្រើន​ហួស​ប្រមាណ​ និង​លក់​ក្នុង​តម្លៃ​ថោក​ ដែល​ធ្វើ​ឱ្យ​បន្ទាប​តម្លៃ​បង្កង​ក្នុង​ស្រុក​។

តែទោះជាយ៉ាងណាត្បិត​ថា​បង្កង​ខាង​ក្រៅ​ហូ​ចូល​ច្រើន​ក្តី ប៉ុន្តែប្រជាពលរដ្ឋ​នៅ​ស្រុក​នៅ​តែ​បន្ត​ចិញ្ចឹម​ជា​ធម្មតា ដោយ​ហេតុ​ថា ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ពី​រស​ជាតិ និង​ស្គាល់​ពី​បង្កង​ធម្មជាតិ​ គឺ​នៅ​តែ​មាន​តម្រូវ​ការ​ ព្រោះ​បង្កង​ចិញ្ចឹម​តាម​ធម្មជាតិ​ ទោះ​តូច​ៗ​បន្តិច​ និង​មាន​តម្លៃ​រាង​ថ្លៃ​បន្តិច​ តែ​សាច់​ស្វិត​ឆ្ងាញ់​ មិន​ដូច​បង្កង​នាំ​ចូល​ឡើយ​។

បើយោងតាមលោកសារុន ​បច្ចុប្បន្ន​បង្កង​តាកែវ​អាច​លក់​ចេញ​បាន​ក្នុង​មួយ​ថ្ងៃ​ប្រមាណ ១០គីឡូ ទៅ ២០​គីឡូ​ប៉ុណ្ណោះ ដោយ​សារ​តែ​បង្កង​ខាង​ក្រៅ​សម្រុក​នាំ​ចូល​ខ្លាំង​។ ក្នុង​នោះ​បង្កង​លេខ​៣ លក់​បាន​ចន្លោះ​ពី ៤ ម៉ឺន​រៀល​ទៅ ៥​ ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម ដោយ​ឡែក​បង្កង​លេខ​២ លក់​បាន​តែ ៧​​ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ធ្លាក់​ចុះ​ ១ ម៉ឺន​រៀល កាល​ពី​មុន​លក់​ក្នុង​តម្លៃ ៨ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០២៥ កន្លង​ទៅ បង្កង​តាកែវ​ប្រមូល​ទិន្នផល​សរុប​បាន​ប្រមាណ​ជិត ១០​តោន​ ដើម្បី​លក់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​។ បច្ចុប្បន្ន​ខេត្ត​តាកែវ​មាន​ជិត ១០​​ កសិដ្ឋាន តាម​​ស្រុក​មួយចំនួនដូចជា ស្រុកអង្គរ​បុរី ស្រុក​បុរីជលសារ ​ស្រុក​កោះអណ្ដែត និងនៅក្នុងទីរួម​ខេត្ត​តាកែវ​ផ្ទាល់​។ ចំពោះ​កសិដ្ឋាន​ទាំង​អស់​​មាន​ទំហំ​ចាប់​​ពី ៤-៨ ហិតា ឬ​ខ្លះ​ទៀត​ ១០-៣០ហិតា ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម