ព័ត៌មានជាតិ
រដូវចូលឆ្នាំ ត្រីប៉ាសេអ៊ី ត្រីក្អែក និងចាក់ច្រែង ជាមុខម្ហូបពេញនិយម នៅរមណីដ្ឋានទឹកជួរកាំពី
មុខម្ហូបល្បីប្រចាំនៅរមណីយដ្ឋានទឹកជួរកាំពី ដែលភ្ញៀវទេសចរនិយមកម្មង់ច្រើងជាងគេ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មានដូចជា ត្រីប៉ាសេអ៊ី ត្រីក្អែក និងចាក់ច្រែង។ នេះតាមការឲ្យដឹងពីលោក រីម អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី។

អាជីវកររូបនេះបានបញ្ជាក់ថា ចាក់ច្រែងជាម្ហូបកម្រ ហើយឆ្នាំនេះទឹកច្រើនពិបាករក និងពុំសូវសំបូរដូចឆ្នាំមុនៗ។
រីឯតម្លៃម្ហូបអាហារនៅទីនេះវិញ ពុំមានការឡើងដំឡើង ឬឡើងថ្លៃឡើយ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត បានកំណត់ ខណៈដែលរោងទឹកវិញតម្លៃគិត ១ កន្ទេល ៥ ម៉ឺនរៀល អាចអង្គុយលេងតាមសប្បាយ រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ។ លោក រីម បានបន្ថែម។
នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំនេះ បើតាមលោក រីម បានអះអាងថា ត្រី សាច់ មាន់ទា ក៏ដូចជាសម្ភារៈឥវ៉ាន់ផ្សេងៗមានការឡើងថ្លៃ ប៉ុន្តែតម្លៃម្ហូបអាហារនៅរមណីយដ្ឋានទឹកជួរកាំពីវិញមិនមានការឡើងថ្លៃឡើយ៕



អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


