Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានសាងសង់ ប្រព័ន្ធលូបង្ហូររំដោះទឹក

បានផុស

នៅ

រដូវវស្សា​បាន​ខិត​ចូល​មក​ដល់ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ការដ្ឋាន​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ​ថ្មី និង​ធ្វើការ​ស្ថាបនា​ឡើងវិញ ដើម្បី​រំដោះ​ទឹក​ជន់​លិច​នៅ​រដូវវស្សា​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក ស្ថិត​ក្នុង​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សីកែវ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ទាំងអស់​គ្នា បាន​សម្ដែង​នូវ​ក្ដី​សប្បាយរីករាយ និង​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ និង​ជាពិសេស លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុង​មូលដ្ឋាន​ជូន​ដល់​ពួកគាត់ ជាក់ស្ដែង​ទីតាំង​នេះ ធ្លាប់​ជា​ទីតាំង​មាន​ការ​ជន់​លិច​នា​រដូវវស្សា ពិបាក​ធ្វើដំណើរ និង​ការ​រស់នៅ តែ​ពេលនេះ​ទីតាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ដោះស្រាយ​រួចរាល់ និង​មិន​មាន​ការ​ជន់​លិច​តទៅ​ទៀត​ឡើយ។

លោក​អភិបាល ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ឲ្យ​បាន​នូវ​អនាម័យ បរិស្ថាន និង​សូម​ទុក​ដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​កកស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ដោយ​ប្រការ​ណា​មួយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៤ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម