Connect with us

កីឡា

ការពារ​ជើង​ឯក​នៅ​តៃវ៉ាន់ វិសាខា ប៉ះ ក្រុមខ្លាំងកូរ៉េខាងត្បូង ជា​ជើង​ឯក​លីគ​៥សម័យ

បានផុស

នៅ

ក្រុមបាល់ទះ Cheonan Hyundai Capital Skywalkers មកពីប្រទេស កូរ៉េខាងត្បូង ត្រូវបានចាត់ទុកជាគូប្រជែងដ៏ខ្លាំងបំផុតរបស់ក្រុមបាល់ទះ វិសាខា នៅក្នុងពានរង្វាន់ Win Streak Volleyball Invitational (WSVI) 2025 នៅតៃវ៉ាន់។

ក្រុមបាល់ទះវិសាខា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំពានរង្វាន់ WSVI ឆ្នាំ ២០២៥ នេះហាក់មានការប្រែប្រួលច្រើន ដោយសារមានការចូលរួមសុទ្ធតែក្រុមខ្លាំងៗនៅក្នុងតំបន់អាស៊ី។ ជាក់ស្តែងក្រុមស្ថិតនៅពូល A ជាមួយ វិសាខា មាន Hyundai Capital Skywalkers (កូរ៉េខាងត្បូង), MBSA Pelican (ម៉ាឡេស៊ី) និង Men’s Volleyball Team for FISU (តៃវ៉ាន់)។ ចំណែកពូល B វិញមាន Win Streak  (តៃវ៉ាន់), Jarkata (ឥណ្ឌូណេស៊ី), Nakhornatchasima (ថៃ) និង Korea Armed Force (កូរ៉េខាងត្បូង)។

ក្នុងចំណោមគូប្រជែងទាំង ៣ នៅក្នុងពូល A របស់ក្រុមការពារតំណែងជើងឯក វិសាខា គឺក្រុម Skywalkers ត្រូវបានគេចាត់ទុកជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ខណៈពួកគេទើបតែបានឈ្នះជើងឯកលីគកំពូលកូរ៉េខាងត្បូង (V-League) កាលពីពេលថ្មីៗនេះ។

កីឡាករក្រុម Skywalkers

ក្រុម Skywalker នេះ គឺធ្លាប់លើកពានលីគ និងខាប់ របស់ប្រទេស កូរ៉េខាងត្បូងសឹងតែរាប់ភ្លេចហើយ។ ពួកគេធ្លាប់ឈ្នះពាន V-League ៥ លើក រដូវកាល ២០០៥-២០០៦, ២០០៦-២០០៧, ២០១៦-២០១៧, ២០១៨-២០១៩ និង ២០២៤-២០២៥។ មិនត្រឹមតែប៉ុណ្ណោះពួកគេធ្លាប់ឈ្នះពាន Korea Volleyball Super League ៥ លើក និងពាន Kovo Cup ៥ លើក ក្នុងឆ្នាំ ២០០៦, ២០០៨, ២០១០, ២០១៣ និង ២០២៤។

អ្វីដែលចាប់អារម្មណ៍មួយទៀត គឺពួកគេមានគ្រូបង្វឹកជាសញ្ជាតិ បារាំង លោក Philippe Blain ដែលជាអតីតគ្រូជម្រើសជាតិ បារាំង និងជប៉ុន។ ចំណែកកីឡាកររបស់ពួកគេទាំង ២០ នាក់វិញ មានបរទេស ២ នាក់ គឺកីឡាករសញ្ជាតិ ចិន Xinpeng Deng និងអ្នកវាយផ្តាច់ដ៏ឆ្នើមសញ្ជាតិ គុយបា Leonardo Martinez និងក្រៅពីនោះសុទ្ធតែជាកីឡាករសញ្ជាតិ កូរ៉េខាងត្បូង។

កីឡាករក្រុម Skywalkers

សូមបញ្ជាក់ជាថ្មីថា ក្រុមបាល់ទះ វិសាខា នឹងត្រូវប្រកួតវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចំនួន​ ៣ ប្រកួត ដោយប្រកួតទី ១ ជួបជាមួយក្រុម MBSA Pelican នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី ២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់​ Men’s Volleyball Team for FISU នៅថ្ងៃទី ១ ខែ ឧសភា និងប្រកួតទី ៣ ជួប Sky Walkers នៅថ្ងៃទី ២ ខែ ឧសភា៕

Poster ប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១៦ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី សរសើរទ័ពកូរ៉េខាងជើង ដែលជួយខ្លួនរំដោះបានតំបន់ Kursk 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

Sokha Hotels

ព័ត៌មានពេញនិយម