សេដ្ឋកិច្ច
ស្វាយខុសរដូវ ដែលមានឱជារសឈ្ងុយឆ្ងាញ់ កំពុងល្បីឈ្មោះនៅលើទីផ្សារ
ស្វាយខុសរដូវ គឺជាពពួកស្វាយមួយប្រភេទដែលខុសពីស្វាយដទៃទៀតត្រង់ថា ស្វាយនេះពេលអស់រដូវស្វាយ គឺវាចាប់ផ្ដើមផ្លែតែម្នាក់ឯង ព្រមទាំងមានខ្នាតប៉ុនៗ គ្នា ដោយមិនមានធំតូចឡើយ ហើយអាចទទួលទានបានលុះត្រាណាតែស្វាយនេះទុំ ទើបមានឱជារសឈ្ងុយឆ្ងាញ់ខុសពីស្វាយទាំងពួង ប៉ុន្តែបើខ្ចី និងចាស់ គឺជូរខ្លាំងបំផុត។

អ្នកស្រី សាន់ សុគន្ធា រស់នៅភូមិវត្តតាមិម ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា នៅលើដីរបស់អ្នកស្រីមានដើមស្វាយជាច្រើនដើម ដែលក្នុងនោះមានទាំងកែវល្មៀត ស្វាយដោះក្រមុំ និងស្វាយខុសរដូវនេះផងដែរ ប៉ុន្តែរាល់ពេលដែលស្វាយដទៃទៀតអស់ផ្លែ គឺស្វាយខុសរដូវចាប់ផ្ដើមផ្លែតែម្នាក់ឯង លុះដល់រដូវស្វាយដទៃទៀតផ្លែ វាក៏ចាប់ផ្ដើមផ្លែមួយសារទៀតដូចគេដូចឯង។

អ្នកស្រី បានបន្តថា សម្រាប់ស្វាយផ្សេងៗ គេអាចបេះយកនៅពេលដែលវាចាស់ គឺអាចយកទៅបន្ទុំបាន ប៉ុន្តែសម្រាប់ស្វាយខុសរដូវ គឺយកទៅបន្ទុំវាមិនទុំជាដាច់ខាត ដូច្នេះមានតែរង់ចាំបេះនៅលើដើមតែប៉ុណ្ណោះ ហើយពេលបេះម្ដងៗ មិនខ្វះទេអ្នកសុំចែកទិញទាំងទីជិតទីឆ្ងាយ ព្រោះដោយសារតែរសជាតិវាឆ្ងាញ់ខុសគេដែលញ៉ាំហើយចង់ញ៉ាំទៀត។

អ្នកស្រី បានបន្តទៀតថា សព្វថ្ងៃ ស្វាយខុសរដូវ កំពុងផ្លែព្រោងព្រាតដូចគេដូចឯង ហើយក្រហមទុំសឹងតែមិនទាន់គឺមានអ្នកសុំទិញដោយគេសុខចិត្តឡើងបេះដោយខ្លួនឯង ហើយស្វាយខុសរដូវនេះ បើទោះបីជាមនុស្សខ្លះមិនចូលចិត្តទទួលទានផ្លែស្វាយក៏ដោយ ឱ្យតែបានសាកល្បងជាមួយផ្លែស្វាយខុសរដូវ គឺដឹងតែជាប់មាត់ចង់ទទួលទានបន្ថែមទៀត។ សព្វថ្ងៃ អ្នកស្រី លក់ឱ្យគេក្នុងមួយគីឡូក្រាមបានត្រឹមតែ ៤ ០០០ រៀលប៉ុណ្ណោះ ដើម្បីទុកឱ្យគេយកទៅលក់បន្តបានកម្រៃខ្លះ ហើយផ្លែទុំមានប៉ុន្មានក៏គេយកទាំងអស់មិនដែលសល់ម្ដងណាឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


