Connect with us

សេដ្ឋកិច្ច

មុខរបរលក់ផ្លែផ្ញៀវតាមរថយន្ត ក្នុង ១ ថ្ងៃ លក់បានចន្លោះពី ១ តោន ទៅ ២ តោន

បានផុស

នៅ

មុខរបរ​លក់​ផ្លែឈើ​តាម​រថយន្ត​របស់​គ្រួសារ​មួយ អាច​រក​ប្រាក់​ចំណូល​ទប់ទល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អ​ប្រសើរ ទៅ​តាម​ភាព​វ័យ​ឆ្លាត ដោយ​រដូវ​ផ្លែឈើ​អ្វី​ហុច​ផល គ្រួសារ​នេះ តែងតែ​ប្រកប​មុខរបរ​លក់​ផ្លែឈើ​នោះ​ទៅ​តាម​រដូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផល ផានិត ជា​អ្នក​រស់នៅ​ក្រុង​បាត់ដំបង បាន​រៀបរាប់​ថា នៅ​រៀងរាល់​ឆ្នាំ លោក និង​ក្រុម​គ្រួសារ ប្រកប​មុខរបរ​លក់​ផ្លែឈើ​ជាប្រចាំ ដោយ​ដល់​រដូវ​ផ្លែឈើ​អ្វី គឺ​លោក​លក់​ផ្លែឈើ​ហ្នឹង ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ។

លោក​បាន​បន្ត​ថា នៅ​ពេលនេះ​គឺជា​រដូវ​ផ្លែ​ផ្ញៀវ ប៉ុន្តែ​នេះ​មិនមែន​ជា​ផ្ញៀវ​ខ្មែរ​នោះ​ទេ ដោយសារ​ផ្លែ​ផ្ញៀវ​ខ្មែរ​មិន​ទាន់​ចាស់​ល្អ ទើប​លោក​ទៅ​ដឹក​យក​ផ្លែ​ផ្ញៀវ​ថៃ​តាម​ច្រក​ឡែម (​អន្តរជាតិ​ដូង​) ដើម្បី​យក​មក​បែងចែក​គ្នា​លក់​នៅ​ក្រុង​បាត់ដំបង ដោយ​មធ្យោបាយ​ដឹក​តាម​រថយន្ត។

លោក​បាន​បន្ថែម​ថា ផ្លែ​ផ្ញៀវ​របស់​ថៃ ពុំ​មាន​ជាតិ​ជូរ​បន្តិច​ណា​ឡើយ។ ដោយឡែក​បើ​ផ្លែ​ផ្ញៀវ​ខ្មែរ គឺ​ភាគច្រើន​មាន​រសជាតិ​ជូរអែម។ ក្នុង​ការ​លើក​ផ្លែ​ផ្ញៀវ​ថៃ​យក​មក​លក់​នេះ គឺ ​ក្នុង ១ ថ្ងៃ លោក និង​ក្រុម​គ្រួសារ អាច​លក់​បាន​ចន្លោះ​ពី ១ តោន ទៅ ២ តោន ដោយ​ក្នុង ១ គីឡូក្រាម ​លក់​បាន​ត្រឹមតែ ២ ៥០០ រៀល តែប៉ុណ្ណោះ។ លោក​សុខចិត្ត​យក​ចំណេញ​តិច តែ​បាន​បរិមាណ​ច្រើន។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ចុង​ឆ្នាំ ២០២៤ គេ​សង្កេត​ឃើញ លោក ផល ផានិត និង​ក្រុម​គ្រួសារ បាន​ដឹក​ផ្លែ​ទន្លាប់​លក់​ពេញ​ទ្រុង​ឡាន ហើយ​កាលនោះ​លោក​ក៏​លក់ដាច់​រាប់​តោន​ដែរ​ក្នុង ១ ថ្ងៃៗ ដែល​នេះ​គឺជា​មុខរបរ​ប្រចាំ​ជីវិត​របស់​គ្រួសារ​លោក៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម