Connect with us

ព័ត៌មានជាតិ

ប្រមុខ​រដ្ឋាភិបាល​ប្រកាស មាន​ខេត្ត​ចំនួន ៦ បាន​បញ្ចប់​​ការ​វាស់វែង​​ដីធ្លី​​ជា​ប្រព័ន្ធ​

បានផុស

នៅ

នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រកាស​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្រ្តីរាជការ​បុគ្គលិក កម្មករ និយោជិក កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កាលពីម្សិលមិញ​ថា ខេត្ត​ចំនួន ៦ បាន​បញ្ចប់​ការ​វាស់វែង​​​​ដីធ្លី​ជា​ប្រព័ន្ធ​ ដែល​ជា​ដំណើរការ​ឈានទៅ​បញ្ចប់ជម្លោះ​​ដីធ្លី​នៅ​ទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្រ្តីរាជការ​បុគ្គលិក កម្មករ និយោជិក កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កាល​ពី​ព្រឹក​ថ្ងៃ ១ ឧសភា ឆ្នាំ​២០២៥ ម្សិលមិញ​នេះ សម្តេច​ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​អះអាង​ថា ​ខេត្ត​ចំនួន ៦ ​បាន​បញ្ចប់ដំណើរការ​វាស់វែងដីធ្លី​ជាប្រព័ន្ធ ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​​និង​ខេត្ត​តាកែវ​ក៏​ទើបតែប្រកាស​​​បញ្ចប់​ដំណើរការ​​ចុះ​វាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។

បើតាមប្រមុខ​រដ្ឋាភិបាល ​ការ​បញ្ចប់​ការចុះ​​វាស់វែង​ដីធ្លី​​​ជូនប្រជាពលរដ្ឋ នឹងបង្កើត​​លំនឹងផ្លូវ​ចិត្ត​ដល់​ពលរដ្ឋ​​ទទួលបាន​សិទ្ធិ​កាន់កាប់​​ដីធ្លី​​បាន​ច្បាស់លាស់។

ពាក់ព័ន្ធ​​​ខេត្ត​ព្រះសីហនុដែល​ប្រកាស​​​បញ្ចប់​ការ​ចុះ​វាស់​វែង​ដីធ្លី​ជា​ប្រព័ន្ធ​ នាយករដ្ឋមន្រ្តីកម្ពុជា​បាន​បញ្ជាក់​ថា ខេត្តព្រះសីហនុ​កន្លង​ទៅ ជួប​បញ្ហា​រ៉ាំរ៉ៃ​លើ​ជម្លោះ​ដីធ្លី ស្រប​ពេល​ខេត្តនេះ​​មានលំហូរ​វិនិយោគិន​​​ចូល​ទៅ​បោះ​ទុន​វិនិយោគ​យ៉ាង​​គំហុក​​​នាំ​ឲ្យ​ហាងឆេង​ដីធ្លី​បាន​ហក់​ឡើង។​

បើ​តាម​ប្រមុខ​រដ្ឋាភិបាល ខណៈ​ដែល​​ខេត្ត​ចំនួន ៦ បាន​បញ្ចប់​ការ​ចុះ​វាស់​វែងដីធ្លី​ទាំងស្រុង​ ខេត្ត​មួយ​ចំនួន​ទៀតក៏​​​​កំពុង​បន្តនីតិវិធី​ជំរុញ​ការ​បញ្ចប់​ការ​វាស់វែង​​ជា​បន្តបន្ទាប់។ តាមរយៈ​យុទ្ធនាការ​ចុះបញ្ជីដីធ្លី​បង្ហើយ​ ​បានចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការ​កាន់​កាប់​ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ ជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីនិងទាក់ទាញ​បាន​ការ​វិនិយោគ​បន្ថែម​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម