ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត
ប្រទេសប៉ាគីស្ថាន បានថ្កោលទោសចំពោះទង្វើបង្ករឿងថ្មីទៀតពីសំណាក់ទីក្រុងញូវដែលី និងបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌាចំនួន១២គ្រឿង នាពាក់កណ្តាលអាធ្រាត្រថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍។

តាមការចុះផ្សាយរបស់ CNN ការវាយប្រហារនេះបណ្តាលឲ្យស្លាប់ជនស៊ីវិលម្នាក់និងរបួសទាហាន ៤នាក់ ខណៈទីក្រុងអ៊ីស្លាម៉ាបាដ ថ្កោលទោសទង្វើនេះ ថាជា «ការបង្កហេតុធ្ងន់ធ្ងរបំផុត»។
អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន ឧត្តមសេនីយ៍ Ahmed Sharif Chaudhry ប្រាប់សន្និសីទកាសែតថា «ឥណ្ឌាធ្វើសកម្មភាពយោធាយ៉ាងគឃ្លើនដាក់ប៉ាគីស្ថានទៀតហើយ។ គិតមកទល់ពេលនេះ កងកម្លាំងប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Harop ចំនួន១២គ្រឿងនៅទីតាំងផ្សេងគ្នា ចាប់ពីទីក្រុង Rawalpindi នាភាគខាងជើងប្រទេស ទៅដល់តំបន់មួយនៅក្បែរទីក្រុង Lahore»។
ទន្ទឹមនោះ លោកអះអាងថា ពេលនេះ កងទ័ពអាកាសកំពុងប្រុងជើងការជាប់ជានិច្ច ចំពោះការវាយប្រហារពីសត្រូវ។

Harop គឺជាយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ផលិតដោយក្រុមហ៊ុន Israel Aerospace Industries របស់អ៊ីស្រាអែល។
រឿងនេះកើតឡើងបន្ទាប់ពី ឥណ្ឌាផ្តាំទៅប៉ាគីស្ថានថា បើពួកគេហ៊ានសងសឹកវិញនោះ ទីក្រុងញូវដែលីនឹងបន្តបាញ់ថែមទៀត។
ការព្រមាននេះចេញពីមាត់រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri អំឡុងពេលលោកថ្លែងទៅកាន់ប្រេសិតមកពី១៣ប្រទេស ដែលជួបប្រជុំគ្នាក្នុងទីក្រុងញូវដែលី ដោយលោកគូសបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌានេះ មិនមែនជាការបញ្ឆេះជម្លោះអ្វីទេ ប៉ុន្តែគឺជាការឆ្លើយតបទៅអំពើភេរវកម្មដ៏សាហាវនៅតំបន់ Pahalgam ដែលផ្តាច់ជីវិតជនស៊ីវិលចំនួន២៦នាក់។ យ៉ាងណា លោកព្រមានថា បើភាគីប៉ាគីស្ថាន ពិតជាឆ្លើយតបវិញនោះ ឥណ្ឌាក៏នឹងវាយបកទៅវិញដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន ព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចផ្ទុះឡើងគ្រប់ពេល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


