ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បញ្ជូននាវាចម្បាំង នាវាផ្ទុកយន្តហោះនិងនាវាមុជទឹក ទៅកៀក ប៉ាគីស្ថាន
ដ្បិតតែមានបទឈប់បាញ់ដ៏ផុយស្រួយដែលសម្របសម្រួលដោយអាមេរិកក៏ដោយ ប៉ុន្តែឥណ្ឌាបានបញ្ជូននាវាចម្បាំង នាវាផ្ទុកយន្តហោះនិងនាវាមុជទឹក ទៅកៀកប៉ាគីស្ថាន ដើម្បីជាការកំញើញ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី១១ខែឧសភាឆ្នាំ២០២៥, កងទ័ពជើងទឹកឥណ្ឌានិយាយថា កម្លាំងជើងទឹក ត្រូវបានបញ្ជូនទៅភាគខាងជើងសមុទ្រអារ៉ាប់ ក្នុងគោលបំណងកំញើញនិងទប់ស្កាត់ ជាមួយប្រតិបត្តិការយ៉ាងពេញលេញនិងពោរពេញដោយសមត្ថភាពវាយប្រហារគោលដៅដែលបានកំណត់នៅសមុទ្រនិងដីគោក ហើយបង្ខំឲ្យកងនាវាចរនិងកងទ័ពអាកាសប៉ាគីស្ថាន រក្សាទីតាំងនៅកំពង់ផែឬនៅជិតឆ្នេរសមុទ្ររបស់ពួកគេ។
ជុំវិញបញ្ហានេះដែរ ភាគីប៉ាគីស្ថាន បញ្ជាក់ថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។
សកម្មភាពរបស់ទីក្រុងញូវដែលី កើតឡើងស្របពេលភាពតានតឹងជាមួយទីក្រុងអ៊ីស្លាម៉ាបាដ នៅតែក្តៅ ទោះមានបទឈប់បាញ់ក្រោយអ្នកជិតខាងទាំងពីរ វាយប្រហារសងសឹកគ្នាទៅវិញទៅមក ក្រោយហេតុការណ៍អំពើភេរវកម្មនៅតំបន់កាស្មៀរក៏ដោយ។

ឥណ្ឌាចោទប៉ាគីស្ថានថាបានគាំទ្រអំពើភេរវកម្មឆ្លងដែននៅតំបន់កាស្មៀរកាលពីថ្ងៃ២២ខែមេសាដែលឆក់យកជីវិតទេសចរហិណ្ឌូចំនួន២៦នាក់។ ក្រោយមកឥណ្ឌាក៏បើកប្រតិបត្តិការ «Sindoor» សងសឹកដោយផ្តោតលើអ្វីដែលខ្លួនពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន ហើយអះអាងថា បានសម្លាប់សកម្មប្រយុទ្ធយ៉ាងតិច១០០នាក់ ក្នុងប្រតិបត្តិការណ៍នោះ។
ក្រោយមក ទំនាក់ទំនងរវាងភាគីទាំងពីរបានឡើងកម្តៅឈានដល់កម្រិតខ្ពស់បំផុត ដល់ថ្នាក់មានគំរាមបាញ់នុយក្លេអ៊ែរដាក់គ្នាទៀតផង ប៉ុន្តែទីបំផុតសហរដ្ឋអាមេរិក ក៏ចូលខ្លួនសម្របសម្រួល នាំឲ្យមានបទឈប់បាញ់មួយ ធ្វើឲ្យស្ថានការណ៍ចុះត្រជាក់បន្តិច។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងញូវដែលី បានចោទទីក្រុងអ៊ីស្លាម៉ាបាដ ថា រំលោភបទឈប់បាញ់នេះម្តងហើយម្តងទៀត ហើយដោយទ្រាំមិនបាន មេទ័ពឥណ្ឌាបានចេញការព្រមានខ្លាំងៗថា បើប៉ាគីស្ថាន នៅតែបំពានទៀតនោះ ពួកគេនឹងជួបទុក្ខធំជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពឥណ្ឌា ព្រមានថា ប៉ាគីស្ថាន នឹងជួបទុក្ខធំ បើហ៊ានបំពានបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


