ព័ត៌មានអន្ដរជាតិ
មេទ័ពឥណ្ឌា ព្រមានថា ប៉ាគីស្ថាន នឹងជួបទុក្ខធំ បើហ៊ានបំពានបទឈប់បាញ់
ដ្បិតតែរងើកភ្លើងសង្គ្រាមរវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ បានថយចុះបន្តិចមែនក៏ដោយ ប៉ុន្តែមេទ័ពឥណ្ឌាបានព្រមានថា ប៉ាគីស្ថាននឹងជួបទុក្ខធំបើហ៊ានបំពានបទឈប់បាញ់ហើយវាយប្រហារខ្លួនជាថ្មី។

ការព្រមាននេះគឺចេញពីមាត់អគ្គនាយកប្រតិបត្តិការយោធា (DGMO) នៃកងទ័ពឥណ្ឌា ឧត្តមសេនីយ៍ឯក Rajiv Ghai ឆ្លើងតបទៅសំណួរអ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទកាសែតរួមរបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌា កាលពីថ្ងៃអាទិត្យទី១១ខែឧសភាឆ្នាំ២០២៥។
លោក Ghai ត្រូវអ្នកកាសែតសួរថា សត្រូវបានដកខ្លួនហើយ ប៉ុន្តែតើនឹងមានអ្វីកើតឡើង ប្រសិនបើប៉ាគីស្ថានបាញ់ផ្លោងនិងឈ្លានពានពីលើអាកាសតាមរយៈយន្តហោះគ្មានមនុស្សបើក សាជាថ្មីនោះ? មេទ័ពរូបនេះឆ្លើយថា «ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា នឹងមានការឆ្លើយតបវិញ ហើយវានឹងជាការឆ្លើយតបកាចសាហាវ នោះគឺជាការដាក់ទណ្ឌកម្ម ពួកគេនឹងជួបទុក្ខធំ»។

លោកបន្តថា «បទឈប់បាញ់ មិនមែនមានន័យថា កងកម្លាំងប្រដាប់អាវុធលែងប្រុងប្រៀបខ្លួននោះទេ។ ខ្ញុំសូមប្រាប់អ្នកថា កងកម្លាំងប្រដាប់អាវុធមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ហើយពួកគេនៅតែបន្តស្ថិតក្នុងស្ថានភាពដូចយើងនិយាយអ៊ីចឹង»។
ការព្រមានរបស់លោក Ghai កើតឡើងបន្ទាប់ពីឥណ្ឌាចោទប៉ាគីស្ថានថា បានរំលោភបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ខណៈការបំផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Srinagar និងផ្នែកផ្សេងទៀតនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri បាននិយាយក្នុងសន្និសីទទូរទស្សន៍មួយថា រយៈពេលប៉ុន្មានម៉ោងចុងក្រោយ មានការរំលោភបំពានម្តងហើយម្តងទៀតពីភាគីប៉ាគីស្ថាន ហើយកងកម្លាំងប្រដាប់អាវុធឥណ្ឌាកំពុងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗ ចំពោះការរំលោភបំពានទាំងនេះ។
សូមជម្រាបជាថ្មី ភាពតានតឹងរវាងគូជម្លោះទាំងពីរបានកើនឡើងខ្ពស់ ចាប់តាំងពីថ្ងៃទី៧ខែឧសភាមក នៅពេលឥណ្ឌាបើកប្រតិបត្តិការ «Sindoor» ដោយផ្តោតលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន ឆ្លើយតបទៅការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា ដែលសម្លាប់មនុស្ស ២៦នាក់។
ឥណ្ឌាអះអាងថា ការវាយប្រហារនោះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច១០០នាក់ ខណៈប៉ាគីស្ថានបានបញ្ជាក់តែពីរបាយការណ៍ស្លាប់របស់ជនស៊ីវិលប៉ុណ្ណោះ និងបានប្រកាសសងសឹកវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌាចោទប៉ាគីស្ថានពីការបំពានបទឈប់បាញ់ ហើយប្រកាសវាយប្រហារសងសឹកវិញភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


