សេដ្ឋកិច្ច
ទូតចិនសន្យាជួយផ្សព្វផ្សាយទុរេនខ្មែរ និងនាំចេញទៅកាន់ទីផ្សារចិន
លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានសន្យាជួយផ្សព្វផ្សាយទុរេនខ្មែរ និងទាក់ទាញការវិនិយោគការដាំដុះ កែឆ្នៃផលិតផលកសិកម្មខ្មែរ ជាពិសេសដំណាំទុរេន និងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោក វ៉ាង វិនពិន បានលើកក្នុងពេលបានចុះទស្សនាចម្ការស្ដេចទុរេនកំពត និងភ្លក្សទុរេនអៅខាក់ កាលពីពេលថ្មីៗនេះ ដើម្បីស្វែងយល់ពីលក្ខណះពិសេស ប្រភេទទុរេនខ្មែរ ការដាំដុះថែទាំ ប្រមូលផល ទុកដាក់ និងចែកចាយទុរេនតាមរបៀបខ្មែរ។
លោក វ៉ាង វិនពិន មានប្រសាសន៍ថា៖ «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត»។

លោក ឃឹម ប៊ុនឡែន ស្ថានិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានលើកឡើងថា កម្ពុជាជាទឹកដីកសិកម្មថ្មី ដីមានជីវជាតិច្រើន ជាពិសេសដីដំណាំទុរេនជាប្រភេទជម្រើសដីល្អ, ហើយដំណាំនេះត្រូវការប្រើប្រាស់ជីថ្នាំកសិកម្មសរីរាង្គច្រើន ជីគីមីតិចតូច, ជាងនេះទៀតសោត ជាទម្លាប់កសិករដាំទុរេននៅកម្ពុជាមានការប្រយ័ត្នប្រយែង និងគិតពីនិរន្តភាពនៃដើមទុរេន លើសពីចំណូលរយៈពេលខ្លី៕


អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


