ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងទេសចរណ៍
នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) បានមកដល់ទីក្រុងហាណូយនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ (Pham Minh Chinh)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Viet Nam News។

នាយករដ្ឋមន្ត្រីថៃ ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung អនុរដ្ឋមន្ត្រីក្រសួងការបរទេស Nguyen Manh Cuong និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ Pham Viet Hung។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីថៃ ផែថងថាន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ លើកទី៤ ខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ផែថងថាន យកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងវៀតណាម ជាពិសេសលើផ្នែកសេដ្ឋកិច្ច និងទេសចរណ៍។

ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានវៀតណាម (VNA) នៅទីក្រុងបាងកក ឯកអគ្គរដ្ឋទូតវៀត លោក Hung បានបញ្ជាក់ថា ដំណើររបស់នាយករដ្ឋមន្ត្រី ផែថងថាន គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីថៃក្នុងរយៈពេល ១១ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ក្នុងឆ្នាំ២០១៤មក។ ដំណើរនេះមកចំពេលដែលប្រទេសទាំងពីរទន្ទឹងរង់ចាំខួបលើកទី ៥០ នៃទំនាក់ទំនងការទូតពីឆ្នាំ ១៩៧៩ដល់ឆ្នាំ២០២៦។
ជុំវិញដំណើរទស្សនៈកិច្ចនេះអ្នកការទូត បាននិយាយថា ក្រៅពីភាពជាដៃគូយុទ្ធសាស្ត្រដែលបានពង្រឹងនាំឲ្យមានការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងសំខាន់លើវិស័យផ្សេងៗ ដំណើរទស្សនកិច្ចនេះផ្តល់នូវឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការលើកកំពស់ទំនាក់ទំនងរបស់ពួកគេទៅកាន់កម្ពស់ថ្មីមួយនិងមានប្រសិទ្ធភាពជាងមុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


