Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ថៃ ចេញ​ដីកាចាប់ខ្លួនមហាសេដ្ឋី​ម្នាក់ និង​មនុស្ស​១៦នាក់ ពាក់ព័ន្ធ​ករណី​បាក់រលំ​អគារ​កាល​ពី​ខែមីនា

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​ BBC នៅ​ថ្ងៃ​ទី​១៦​ខែ​ឧសភា​នេះ អាជ្ញាធរថៃ​បានចេញដីកាចាប់ខ្លួនបុគ្គលចំនួន​១៧​នាក់ ក្នុង​នោះ​រួម​មាន​ទាំងមហាសេដ្ឋី​ដ៏ល្បី​ម្នាក់​ឈ្មោះ Premchai Karnasuta ពាក់ព័ន្ធនឹងការដួលរលំអគារ​កម្ពស់​៣០​ជាន់ក្នុងទីក្រុងបាងកក អំឡុងពេលរញ្ជួយដីកម្រិត​៧,៧​រិចទ័រ កាលពីថ្ងៃទី​២៨​ខែមីនា ដែល​បណ្ដាល​ឲ្យ​មនុស្ស​៨៩​នាក់​ស្លាប់ និង​បាត់ខ្លួន​​៧​នាក់។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ដែលរួមមានវិស្វករ អ្នកគ្រប់គ្រង និងអ្នកម៉ៅការមកពីក្រុមហ៊ុន​ដូចជា Forum Architect, Meinhardt Thailand និង​​ ITD-CREC ប្រឈមមុខនឹងការចោទប្រកាន់ពីបទធ្វេសប្រហែសវិជ្ជាជីវៈបណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។ ការស៊ើបអង្កេតបានបង្ហាញថា ការរចនាអគារនេះរំលោភលើស្តង់ដារសុវត្ថិភាព ព្រម​ទាំង​កំហុស​នៃរចនាសម្ព័ន្ធដែល​បាន​ប្រើ​នៅ​ក្នុង​​ជណ្ដើរ​យន្ត​​ប្រអប់ និងការប្រើប្រាស់បេតុង និងដែកដែលមិនមានស្តង់ដារ។

លោក Premchai Karnasuta អាយុ​៧១​ឆ្នាំ អតីតប្រធានក្រុមហ៊ុន Italian-Thai Development Plc ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់។ លោក​ធ្លាប់​ត្រូវបានកាត់ទោស​ម្ដង​រួច​មក​ហើយ​កាលពីឆ្នាំ​២០១៩ ពីបទប្រម៉ាញ់សត្វព្រៃខុស​ច្បាប់ ហើយត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំនៅឆ្នាំ​២០២៣។

សូម​ជម្រាប​ថា ការដួលរលំ​អគារ​នេះបានធ្វើ​ឲ្យ​មានការព្រួយបារម្ភអំពីសុវត្ថិភាព និងការត្រួតពិនិត្យបទប្បញ្ញត្តិសំណង់​នៅក្នុងប្រទេសថៃ។ អាជ្ញាធរ​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ដោយ​ផ្តោត​លើ​កំហុស​សំណង់​ដែល​អាច​កើត​មាន និង​ការ​ប្រើ​ប្រាស់​សម្ភារ​ដែល​មិន​មាន​ស្តង់ដារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម