Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ថៃលេបសម្តី ដោយសុខចិត្តទៅម៉ាឡេស៊ី ដើម្បីចរចា សុំឲ្យនាំចូលបង្គា វិញ

បានផុស

នៅ

ទីបំផុត ថៃលេបសម្តីវិញ ដោយប្រកាសថា ខ្លួននឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចរចា សុំឲ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ នាំចូលបង្គារបស់ខ្លួនវិញ ក្រោយពលរដ្ឋថៃ ជេរប្រទេចរដ្ឋាភិបាល អានុទីន រឿងនៅមិននៅ ទៅចាត់វិធានការហាមនាំចូលត្រីឆ្ពង់ ធ្វើឲ្យម៉ាឡេស៊ីសងសឹក។

លោក Suriya Juangroongruangkit (រូប៖ Thai PBS)

តាមការផ្សាយរបស់ Thai PBS នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦, រដ្ឋមន្ត្រីកសិកម្មថៃ Suriya Juangroongruangkit នឹងហោះទៅគូឡាឡាំពួ គ្រាន់តែទទួលដំណឹងភ្លាមថា ម៉ាឡេស៊ី ព្រមចរចាហើយ។

កាលពីដំបូង ថៃ អួតខ្លួនថា អត់ខ្វល់ទេ ចំពោះចំណាត់ការរបស់ម៉ាឡេស៊ី ហើយនាយករដ្ឋមន្ត្រី អានុទីន ថែមបោះសម្តីទៀតថា មិនជាបញ្ហាអ្វីឡើយទោះម៉ាឡេស៊ី ហាមនាំចូលបង្គា ព្រោះថៃ នៅមានទីផ្សារចិន។

កាលនោះ អានុទីន ប្រាប់ទៅអ្នកកាសែតថា ថា៖ «ទោះការចរចាជាមួយម៉ាឡេស៊ី បរាជ័យ ក៏ថៃ នៅមានទីផ្សារចិន ដែរ ដូច្នេះគ្មានអ្វី​ ត្រូវព្រួយបារម្ភឡើយ»។

(រូប៖ បណ្តាញសង្គម)

យ៉ាងណា ឥឡូវ រដ្ឋាភិបាលរបស់អានុទីន អត់ធ្វើបានដូចមាត់ទេ ដោយសុខចិត្តធ្វើដំណើរ ទៅម៉ាឡេស៊ី ដើម្បីចរចាវិញ ដើម្បីបិទបញ្ចប់ជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

សូមជម្រាបជាថ្មី ជម្លោះអំពីរឿងនេះ គឺផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពង់ ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៥ប្រភេទ ចាប់អនុវត្តនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ។

ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម