Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមអនុម័តគម្រោងវិនិយោគ ១,៥ ប៊ីលាន​ដុល្លារ របស់ក្រុមហ៊ុន ត្រាំ

បានផុស

នៅ

រដ្ឋាភិបាលកាលពីសប្ដាហ៍មុន បាន​អនុម័តលើគម្រោង​អភិវឌ្ឍតំបន់អេកូទេសចរណ៍​ និងកន្លែងកីឡាវាយកូនហ្គោល​ក្រុងទំហំ ១,៥ ប៊ីលាន​ដុល្លារ របស់​ The Trump Organization ដែលជាក្រុមហ៊ុនពហុវិស័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់​កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងដែលចុះហត្ថលេខាអនុម័តដោយ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នេះ លាតសន្ធឹងលើផ្ទៃដៃ ៩៩០ ហិចតា ​ក្នុងខេត្តភាគខាងជើង Hung Yen ដោយ​មានព្រំប្រទល់ជាប់ទន្លេក្រហមពីខាងជើងនិងខាងលិច។

ក្រៅពីកន្លែងវាយកូនហ្គោល គម្រោង​ដដែលក៏មានតំបន់លំនៅដ្ឋាន និងសួនកម្សាន្តផងដែរ។ ការ​សាង​សង់​ត្រូវ​បាន​គ្រោង​ទុក​​ចន្លោះ​ពីត្រីមាស​ទី​ ២ ឆ្នាំនេះ រហូតដល់​ឆ្នាំ ២០២៩។

បើតាម VnExpress គម្រោងនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Kinh Bac City និង The Trump Organization ដែលជាក្រុមហ៊ុនពហុវិស័យរបស់​លោក ត្រាំ។

គួរគូស​បញ្ជាក់ថា បច្ចុប្បន្ន The Trump Organization គ្រប់គ្រង និងដំណើរការសណ្ឋាគារ ទីលានវាយកូនហ្គោល អចលនទ្រព្យពាណិជ្ជកម្ម និងអចលនទ្រព្យលំនៅដ្ឋានជាច្រើននៅទូទាំងពិភពលោក។ នៅអាស៊ី ក្រុមហ៊ុនមានទីលានវាយកូនហ្គោលនៅឌូបៃ ឥណ្ឌូណេស៊ី អូម៉ង់ និងអចលនទ្រព្យនៅកូរ៉េខាងត្បូង ហ្វីលីពីន និងឥណ្ឌា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

វៀតណាមអនុម័តគម្រោងវិនិយោគ ១,៥ ប៊ីលាន​ដុល្លារ របស់ក្រុមហ៊ុន ត្រាំ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ីរ៉ង​បញ្ជាក់​ថា​នឹង​បន្ត​ចម្រាញ់​អ៊ុយរ៉ាញ៉ូម ទោះ​ធ្វើ​កិច្ចព្រមព្រៀង​ក៏​ដោយ

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ Ruili ចាប់ផ្តើមហោះហើរឡើងវិញមកកាន់ព្រលានព្រះសីហនុ

ព័ត៌មានជាតិ១៩ នាទីutes មុន

តស់បរិច្ចាគទាំងអស់គ្នា ដើម្បីកុមារកម្ពុជា! យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» នឹងត្រឡប់មកវិញនៅខែក្រោយ

ព័ត៌មានជាតិ២២ នាទីutes មុន

រំលឹកដល់របបប៉ុលពត នាយករដ្ឋមន្ត្រី បន្តអំពាវនាវឱ្យទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតឡើងជាថ្មីនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម