ព័ត៌មានជាតិ
មកដឹងពីវិធីការពារសុវត្ថិភាព ពេលមានភ្លៀង ផ្គរ រន្ទះ
បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល នឹងមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ជាហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិជាដើម។ ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានក្នុងរដូវភ្លៀង សូមអនុវត្តតាមវិធីខាងក្រោម៖

ប្រការត្រូវអនុវត្តន៍ពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ គឺត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង ត្រូវរត់ចេញពីទឹក ឬស្រែ នៅខាងក្នុង ឬរត់ចូលទៅក្នុងផ្ទះជាប្រញ៉ាប់។ ត្រូវបន្ទន់ខ្លួនឱបក្បាលជង្គង់ និងបិតត្រចៀកសងខាងនៅក្រោមបង្គោលភ្លើង។ ក្នុងរថយន្តមានសុវត្ថិភាពតែមិនត្រូវប៉ះចង្កូត ឬទ្វា។ ដកឌុយដោតភ្លើង ឬឌុយទូរស័ព្ទទុកចម្ងាយ ១ម៉ែត្រ ពីប្រភពចរន្តអគិសនី។ ត្រូវអង្គុយក្នុងតំបន់មានសុវត្ថិភាពក្នុងផ្ទះ និងត្រូវបិទទ្វារបង្អួចអគារ ឬផ្ទះពេលមានភ្លៀងផ្គរ មិនត្រូវប្រើឧបករណ៍អគ្គិសនី និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ កុំព្យូទ័រ ជាដើម។
ត្រូវស្ថិតនៅឱឆ្ងាយពីឧបករណ៍ដែលធ្វើពីលោកហៈ និងឧបករណ៍អគ្គិសនីគ្រប់ប្រភេទ កុំពាក់គ្រឿងអលង្ការគ្រប់ប្រភេទដែលធ្វើពីលោកហៈ។ ត្រូវពាក់ទ្រនាប់ជើង រាល់ពេលរត់លេង ឬដើរលេង កុំឈរនៅក្បែរបង្អួច ឬបង្គោលភ្លើង ឬបង្គោលអង់តែន។ បំពាក់ឧបករណ៍ការពាររន្ទះនៅតាមអគារ ត្រូវចៀសវាងការការធ្វើដំណើរតាមដងផ្លូវនៅពេលភ្លៀងខ្លាំង និងត្រូវឈប់ជ្រកភ្លៀងនៅកន្លែងសមស្រប ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ចំណែកប្រការគួរជៀសវាងពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ មិនត្រូវជិះម៉ូតូ ឬកង់ មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសម្លេងផ្គរ មិនត្រូវអង្គុយនៅក្រោមដើមឈើ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចម្ងាយ ៤ម៉ែត្រ ពីមែកឈើ និងមិនត្រូវអង្គុយក្នុងតង់។
ចំពោះការសង្គ្រោះបឋមជនរងគ្រោះដោយរន្ទះ គឺត្រូវពិនិត្យមើលចង្វាក់ដង្ហើម និងបេះដូង។ បើជនរងគ្រោះមិនដកដង្ហើម ត្រូវផ្លុំខ្យល់ចូលដោយប្រើមាត់ និងមាត់ជាមួយជនរងគ្រោះរហូតដល់ជនរងគ្រោះដកដង្ហើមវិញ។ បើជនរងគ្រោះគ្មានជីពចរ ត្រូវសង្កត់ដៃទាំងពីលើសន្ទះទ្រូងរហូតដល់បេះដូងកម្រើកឡើងវិញ ដោយស្ទាបជីពចរ។ ត្រូវក្រាលកន្ទេល ឬបាវឆ្នូត កុំឱ្យអ្នកជំងឺនៅផ្ទាល់ដី ឬត្រាំទឹក និងកុំឱ្យជនរងគ្រោះត្រជាក់ខ្លួនពេក។ ក្នុងករណីឃើញមានបាក់ឆ្អឹង ឬហូរឈាម សូមចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នខ្លាចក្រែងបង្ករគ្រោះថ្នាក់បន្ថែម៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


