ព័ត៌មានជាតិ
បាតុភូតរន្ទះបាញ់បង្កឲ្យមនុស្សស្លាប់ និងរបួសជិត ១០០នាក់ក្នុងរយៈ៩ខែឆ្នាំនេះ
បាតុភូតរន្ទះបាញ់ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ បានកើតឡើងជិត៩០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ១០០នាក់ និងងាប់គោក្របីជាង៧០ក្បាល មានការថយចុះបើធៀបទៅនឹងរយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២៤ កន្លងទៅ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨តុលានេះថា ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៥ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៨៨លើក ប៉ះពាល់ផ្ទះ ២២ខ្នង ស្លាប់មនុស្ស៤០នាក់ និងរបួស៥៨នាក់ និងងាប់គោក្របី៧១ក្បាល។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ចំនួន៤០នាក់ ក្នុងនោះនៅខេត្តតាកែវស្លាប់ ២នាក់ កណ្តាល១នាក់ ព្រៃវែង ២ នាក់ រតនគីរី ១នាក់ ក្រចេះ១នាក់ កំពង់ចាម ១នាក់ កំពង់ស្ពឺ១នាក់ កំពង់ធំ ២នាក់ កំពង់ឆ្នាំង ២នាក់ ពោធិ៍សាត់២ នាក់ បាត់ដំបង ៥នាក់ សៀមរាប៦នាក់ បន្ទាយមានជ័យ ៥នាក់ ឧត្តរមានជ័យ ១នាក់ ព្រះវិហារ ១នាក់ ព្រះសីហនុ ៣ នាក់ កំពត ១នាក់ ប៉ៃលិន ២នាក់ និងត្បូងឃ្មុំ ១នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល៩ខែឆ្នាំ២០២៤កន្លងទៅឃើញថាមានការថយចុះ ខណៈ៩ខែឆ្នាំមុនបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០១ លើក ប៉ះពាល់ផ្ទះ ២៧ខ្នង ស្លាប់មនុស្ស ៥៤នាក់ និងរបួស ៤៣នាក់ និងងាប់គោក្របី ៤០ក្បាល។ ក្នុងចំណោមអ្នកស្លាប់ដោយសាររន្ទះបាញ់ ៥៤នាក់ ក្នុងនោះខេត្តសៀមរាបមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ទៅ ៩នាក់ បន្ទាប់នៅខេត្តបាត់ដំបងស្លាប់ ៦នាក់ ព្រៃវែង ៤នាក់ ត្បូងឃ្មុំ ៤ នាក់ បន្ទាយមានជ័យ ៤នាក់ ឧត្តរមានជ័យ ៤នាក់ កោះកុង ៣នាក់ ព្រះសីហនុ ៣នាក់ ក្រចេះ ៣នាក់ តាកែវ ២ នាក់ កំពង់ចាម ២នាក់ ប៉ៃលិន ២នាក់ កំពត ២នាក់ កំពង់ស្ពឺ ២នាក់ ស្វាយរៀង ១នាក់ មណ្ឌលគីរី ១នាក់ កំពង់ធំ ១ នាក់ និងខេត្តពោធិ៍សាត់ ១នាក់៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


