សន្តិសុខសង្គម
ផ្គររន្ទះ បាញ់សម្លាប់មនុស្សពីរនាក់នៅខេត្តបន្ទាយមានជ័យ
បុរសពីរនាក់ដែលជាអ្នកដើរដាក់អន្ទាក់សត្វកណ្ដុរត្រូវបានរន្ទះបាញ់សម្លាប់ស្លាប់ភ្លាមៗ ខណៈកំពុងចូលជ្រកភ្លៀងក្នុងខ្ទមស្រែមួយកន្លែង ជិតផ្លូវជាតិលេខ៥៦អា ខណៈចេញពីផ្ទះដើម្បីទៅរកសត្វកណ្ដុរលក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤រសៀល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវជាតិ លេខ៥៦អា ភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាមស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ខាងត្បូងការ៉ាសសាំងប្រហែល២០ម៉ែត។
តាមការបំភ្លឺពីឈ្មោះ អឿន សុផាន់ណា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ដែលទៅជាមួយជនរងគ្រោះដាក់កណ្ដុរដែរ ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែល៣រសៀលជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូទៅដាក់អន្ទាក់សត្វកណ្តុរក្នុងស្រែ១កន្លែង ស្របពេលនោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងអមទៅដោយផ្គររន្ទះ។ ខណៈមេឃកំពុងភ្លៀងខ្លាំង ជនរងគ្រោះទាំង២នោះបានចូលឈប់ជ្រកភ្លៀងនៅក្រោមខ្ទមក្បែរផ្លូវជាតិមួយកន្លែង ស្រាប់តែលឺសូរន្ទះបាញ់បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់តែម្ដង។

ប្រភពដដែលបន្ថែមថា ក្រោយពីកើតករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ ខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ចសមត្ថកិច្ចជំនាញ និងមន្ត្រីមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ។

តាមការពិនិត្យពីមន្ត្រីជំនាញកោសល្យវិច័យ ជនរងគ្រោះទាំងពីរពិតជាត្រូវស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។
ជនរងគ្រោះមានឈ្មោះ ១.ឈ្មោះ អ៊ឹម វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ២.អ៊ឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង២នាក់រស់នៅភូមិកំណប់ ឃុំស្លក្រាម. ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្រោយពីអាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការពិនិត្យរួចរាល់ស្រាវជ្រាវរកសាច់ញ្ញាតិហើយបានប្រគល់សពទាំង២នាក់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


