Connect with us

កីឡា

លោក​ ពេជ្រ​ សុផាន់៖​ សម្បត្តិ​ គាត់​ល្អ​គ្រប់យ៉ាង​ហើយ​ថែ​រក្សា​តែ​សុខភាព​របស់គាត់​ឲ្យ​ល្អ​ទៅ​បានហើយ

បានផុស

នៅ

លោក​ ពេជ្រ​ សុផាន់​ ថា​មក​ដល់​សព្វ​ថ្ងៃ​នេះ​ សម្បត្តិ​ ល្អ​គ្រប់​យ៉ាង​ហើយ​ ដូច្នេះ​ថែ​រក្សា​តែ​សុខភាព​របស់​គេ​ឲ្យ​បាន​ល្អ​ទៅដើម្បី​បាន​ប្រកួត​នៅ​ក្រៅ​ប្រទេស​ផ្សព្វផ្សាយ​គុន​ខ្មែរ​បាន​យូរ​ត​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ពេជ្រ សុផាន់

ឆ្លើយតប​និង​សំនួរ​ខាង​ កម្ពុជា​ថ្មី​ «តើ​លោក​គ្រូ​គួរ​បំពេញ​បន្ថែម​ ឬ​មើល​ការ​ខុសត្រូវ​បែប​ណា​ទៀត​បន្ទាប់​ពី​ សម្បត្តិ​ ល្បី​ខ្លាំង​ដូច​នេះ​ហើយ»? លោក​ ពេជ្រ​ សុផាន់​ ថា​មិន​មាន​ចំណុច​ខ្វះខាត​អី​ច្រើន​ទេ​ បើ​សមត្ថភាព​វិញ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ល្អ​គ្រប់​យ៉ាង​ទៅ​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​ វា​មាន​ដែរ​ចំណុច​តិចតួច​បំផុត​ដែល​កូន​សិស្ស​របស់​លោក​រូប​នេះ​ត្រូវ​កែប្រែ។​

មក​ដល់​ដំណាក់កាល​នេះ​ហើយ​លោក​មាន​តែ​ថែ​រក្សា​សុខភាព​របស់​ សម្បត្តិ​ ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ​ ដើម្បី​ឲ្យ​មាន​ពេលវេលា​​យូរឆ្នាំ​ទៀត​ក្នុង​ការ​ប្រកួត​ផ្សព្វផ្សាយ​ក្បាច់​គុន​ខ្មែរ​ពិសេស​ការ​ប្រកួត​សំខាន់​ៗនៅ​ឯ​ក្រៅ​ប្រទេស​ជា​ដើម។​

កីឡាករ ពេជ្រ​ សម្បត្តិ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ ជា​គ្រាប់​ពេជ្រ​របស់​លោក​ ពេជ្រ សុផាន់​ នៃ​ក្លឹប​ប្រដាល់​ពេជ្រ​សុផាន់​គុន​ខ្មែរ​ហើយ។​ លោក​ ពេជ្រ​ សុផាន់​ ជា​អ្នក​បណ្ដុះ​ សម្បត្តិ​ ឲ្យ​មាន​សមត្ថភាព​ល្អ​ និង​ល្បីឈ្មោះ​តាំង​ពី​មិន​ទាន់​ចេះ​ប្រដាល់​មក​ម្ល៉េះ។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ និង​ដណ្ដើម​ខ្សែក្រវាត់​ ពាន​រង្វាន់​ និង​មេដាយ​ជា​ច្រើន​ជូន​ក្លឹប។​ ថ្មីៗ​នេះ​រូប​បាន​ផ្ដួល​កីឡាករ​បរទេស​ជា​ច្រើន​ទាំង​ការ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​គឺ​ឈ្នះ​តែ​រូប​គេ​ម្នាក់​ប៉ុណ្ណោះ។​ ១ប្រកួត​ចុងក្រោយ​របស់​គេ​ទៀត​គឺ​រឹតតែ​ល្បី​កក្រើក​ដោយបាន​ផ្ដួល​កីឡាករ​ អេស្ប៉ាញ​ Mario Alvarez​ ដែល​ធ្លាប់​ឈ្នះ​ ឈុត​ សេរីវណ្ណថង​ ធ្លាប់​ឈ្នះ​ ឃឹម​ បូរ៉ា​ ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ លើ​ទឹកដី​កម្ពុជា៕​

កីឡាករ ពេជ្រ សម្បត្តិ ពេលឈ្នះ Mario

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

ប្រព័ន្ធ hotline ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការគាំទ្រច្រើនពីពលរដ្ឋក្នុងកិច្ចសុំអន្តរាគមន៍

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា-វៀតណាម នឹងខិតខំជំរុញកិច្ចសហការលើវិស័យអប់រំទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

កីឡា៥ នាទីutes មុន

លោក​ ពេជ្រ​ សុផាន់៖​ សម្បត្តិ​ គាត់​ល្អ​គ្រប់យ៉ាង​ហើយ​ថែ​រក្សា​តែ​សុខភាព​របស់គាត់​ឲ្យ​ល្អ​ទៅ​បានហើយ

ព័ត៌មានជាតិ១៣ នាទីutes មុន

មកដឹងពីវិធីការពារសុវត្ថិភាព ពេលមានភ្លៀង ផ្គរ រន្ទះ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ពូទីន ធ្វើទស្សនកិច្ចតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី រំដោះពីអ៊ុយក្រែន បានវិញ

Sokha Hotels

ព័ត៌មានពេញនិយម