សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីកចាប់ផ្ដើមបើកជាផ្លូវការ សាខាក្រុមហ៊ុនប្រចាំកម្ពុជា និង ការិយាល័យតំណាងពាណិជ្ជកម្មនៅភ្នំពេញ
នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥ ពិធីបើកសាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត និង ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា បានប្រារព្ធយ៉ាងអធិកអធមនៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។


ព្រឹត្តការណ៍ដ៍អស្ចារ្យមួយនេះ គឺមានការចូលរួមដោយ៖
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Alpha Group (អាល់ហ្វាគ្រុប)
លោក តេ វង្សឆាយ អគ្គនាយកក្រុមហ៊ុន Y Chhe Group
លោក ITO Toshimitsu ប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនបរទេស Mitsubishi Electric Corporation និងអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា ប្រចាំប្រទេសសិង្ហបុរី
លោក YAMASHITA Jiro អនុប្រធានប្រតិបត្តិសាជីវកម្ម Global Business Group នៃក្រុមហ៊ុនបរទេស Mitsubishi Electric Building Solutions Corporation
លោក KAWABATA Katsuya អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត និងអគ្គនាយកសាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត ប្រចាំប្រទេសកម្ពុជា
រួមជាមួយភ្ញៀវកិត្តិយសជាច្រើន និងដៃគូសហការសំខាន់ៗក្នុងវិស័យជាច្រើនបានចូលរួមសកម្មក្នុងពិធីមួយនេះ។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះជាសញ្ញាសម្គាល់ថា ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ដែលមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៥០០០ ពាន់លានយ៉េន (ស្មើរប្រមាណ ៣៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក) និងជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាម៉ាស៊ីនអគ្គិសនី និងអេឡិចត្រូនិចឈានមុខគេលំដាប់ពិភពលោក បានបង្កើតមូលដ្ឋានយុទ្ធសាស្ត្រថ្មីមួយនៅប្រទេសកម្ពុជា ហើយចំពោះការចូលវិនិយោគនៅប្រទេសកម្ពុជានេះ នឹងផ្តល់ឥទ្ធិពល ដើម្បីជួយបង្កើតទិសដៅថ្មីសម្រាប់ឧស្សាហកម្មម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតនៅប្រទេសកម្ពុជា។

ថ្លែងឱ្យដឹងនៅក្នុងពិធីបើកជាផ្លូវការសាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត និង ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា លោក ITO Toshimitsu បានថ្លែងថា ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ជាក្រុមហ៊ុនផលិតម៉ាស៊ីនអគ្គិសនី និងអេឡិចត្រូនិចពហុមុខងារ រួមមានសេមីខុងដាក់ទ័រ គ្រឿងអេឡិចត្រូនិចសម្រាប់គេហដ្ឋាន សម្រាប់អគារ ឧបករណ៍ឧស្សាហកម្ម និងប្រព័ន្ធអវកាសផងដែរ។ ក្នុងនោះ តំបន់អាស៊ីប៉ាស៊ីហ្វិក មានតួនាទីសំខាន់ណាស់ ទាំងធនធានមនុស្ស និងចំណូលសរុប ដែលជាជម្រើសសមស្របសម្រាប់ការពង្រីកអាជីវកម្មសកលរបស់ក្រុមហ៊ុនទាំងមូល។

លោកបានចង្អុលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុកដ៏ល្អនៅក្នុងប្រទេសកម្ពុជា ហើយប្រព័ន្ធម៉ាស៊ីនត្រជាក់ អាជីវកម្មជណ្តើរយន្ត និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត បាននឹងកំពុងអភិវឌ្ឍយ៉ាងរលូន។ បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនបានទទួលការទទួលស្គាល់ និងការទុកចិត្តជាបណ្តើរៗនៅក្នុងទីផ្សារកម្ពុជា។

លោកបានបន្ថែមថា ប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការសិក្សាប្រជាសាស្ត្រ ដោយមានសង្គមស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងស្រុកមានស្ថិរភាព។ លើសពីនេះ ការរំពឹងទុករបស់ប្រជាជនចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “យើងមានកិត្តិយសក្នុងការរៀបចំពិធីសម្ពោធរួមគ្នានេះ ដើម្បីធ្វើជាសាក្សីនៃស្ថាប័នថ្មីទាំងពីរ ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ក្នុងការពង្រឹងឫសគល់របស់ខ្លួនឱ្យកាន់តែស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា គឺការិយាល័យតំណាងពាណិជ្ជកម្មបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា និង សាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត។

លោក KAWABATA Ktsuya បានណែនាំអំពីផែនការយុទ្ធសាស្រ្តអាជីវកម្មក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍នេះ។ លោកបានមានប្រសាសន៍ថា ពិធីនេះមិនត្រឹមតែជាការកត់សម្គាល់ការសម្ពោធស្ថាប័នថ្មីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) និងការអភិវឌ្ឍន៍រយៈពេលវែងនៅប្រទេសកម្ពុជា និងលើកកម្ពស់ពេញលេញនូវការអភិវឌ្ឍន៍សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានអះអាងថា ក្រុមការងារសាខាកម្ពុជានឹងរក្សានូវអាកប្បកិរិយាស្មោះត្រង់ និងយកចិត្តទុកដាក់ ហើយបន្តផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងគុណភាពខ្ពស់ដល់អាជីវកម្ម និងប្រជាជនកម្ពុជាតាមរយៈការកសាងភាពជាដៃគូដ៏រឹងមាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ជាម៉ាកយីហោឈានមុខគេរបស់ពិភពលោកក្នុងការផលិត និងផ្ដល់ជូនផលិតផលប្រព័ន្ធអគ្គិសនី និងអេឡិចត្រូនិច។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩២១ ក្រុមហ៊ុនឈានមុខគេក្នុងការធ្វើកំណែទម្រង់បច្ចេកវិទ្យា និងផលិតផលរបស់ប្រទេសជប៉ុន ហើយបានបង្កើតសាខា និងរោងចក្រនៅទីតាំងជាច្រើនក្នុងពិភពលោក។ ផលិតផល និងប្រព័ន្ធទាំងអស់បានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យពាណិជ្ជកម្ម អគារ គេហដ្ឋាន និងកម្មវិធីជាច្រើន។



យ៉ាងនេះក្ដី ការចូលទៅក្នុងទីផ្សារកម្ពុជា និងឡាវ គឺជាយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ដើម្បីពង្រីកនៅក្នុងតំបន់មេគង្គ។ សាខាកម្ពុជានឹងយកគំរូ “ស្តង់ដារសកល + ប្រតិបត្តិការក្នុងស្រុក” ដើម្បីកែលម្អល្បឿនឆ្លើយតបសេវាកម្ម កាត់បន្ថយវដ្តនៃការចែកចាយផលិតផល និងធានាគុណភាពសេវាកម្ម៕

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៥ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក