សេដ្ឋកិច្ច
ក្រុមហ៊ុន អូស៊ីអាយស៊ី របស់ កាណាឌីយ៉ា គ្រុប ទទួលបានការប្តេជ្ញាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារពី DFC របស់សហរដ្ឋអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
ខែមិថុនា ឆ្នាំ 2026 ភ្នំពេញ – ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិកបានអនុម័តការផ្តល់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារអាមេរិកសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវយ៉ាងហ្មត់ចត់អស់រយៈពេលជាងពីរឆ្នាំ រួមមានការវាយតម្លៃលទ្ធភាពគម្រោង បច្ចេកទេស ប្រតិបត្តិការ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)។ ស្របតាមការអនុវត្តស្តង់ដារ ប្រតិបត្តិការនេះអាចនឹងឆ្លងកាត់ជំហានបន្ថែមមុនពេលការចាប់ផ្តើម និងការបិទបញ្ចប់ រួមទាំងដំណើរការជូនដំណឹងដល់សភាផងដែរ។
ការផ្តល់ហិរញ្ញប្បទាននេះតំណាងឱ្យការគាំទ្រយ៉ាងសំខាន់ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការទទួលស្គាល់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

សមិទ្ធផលដ៏សំខាន់នេះបានកសាងឡើងពីការចូលរួមអស់រយៈពេលជាច្រើនឆ្នាំរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group)និងក្រុមហ៊ុន អូស៊ីអាយស៊ី OCIC ជាមួយស្ថាប័នអាមេរិក រួមទាំងស្ថានទូតអាមេរិក សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនអាមេរិកដូចជា General Electric, OTIS, Caterpillar, Ford និង Apple។ តាមរយៈគណៈប្រតិភូធុរកិច្ច និងការសន្ទនា ក្រុមហ៊ុនមួយនេះកំពុងធ្វើការដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់កម្ពុជា។
លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ DFC ក្នុងនាមជាដៃគូក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ កិច្ចសហការនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់កំណើន និងបង្កើនការតភ្ជាប់ជាមួយតំបន់ និងពិភពលោក។»

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន DFC បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ កិច្ចព្រមព្រៀងនេះគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូដែលមានសមត្ថភាពប្រើប្រាស់ដើមទុន ជំនាញ និងនវានុវត្តន៍ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។»
តាមរយៈការនាំយកស្ថាប័នកម្ពុជា និងសហរដ្ឋអាមេរិកមកគាំទ្រអាកាសយានដ្ឋានអន្តរជាតិតេជោ ការផ្តល់ហិរញ្ញប្បទាននេះជំរុញហេដ្ឋារចនាសម្ព័ន្ធដែលសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ខណៈពេលដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


