ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បន្តប្រកាសគាំទ្រឥតងាករេចំពោះ«គោលនយោបាយចិនមួយ» និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ
ជាថ្មីម្ដងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តប្រកាសថា កម្ពុជា គាំទ្រឥតងាករេចំពោះគោលនយោបាយចិនមួយ និងបន្តគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្ដួចផ្ដើមផ្សេងៗទៀតរបស់ដែលចិនដាក់ចេញ។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែឧសភា នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងន័យដើមដូច្នេះ៖« មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៍សំខាន់បំផុតនៃការវិនិយោគេរបស់កម្ពុជាមកដល់ពេលនេះ។ ជំហររបស់កម្ពុជា ចំពោះមិត្តចិន គឺប្រកាន់ខ្ជាប់ឥតងាករេចំពោះ«គោលនយោបាយចិនមួយ» និងគាំទ្រការផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្ដួចផ្ដើមផ្សេងៗទៀត។ »។
គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា នេះ ក្នុងឱកាសគម្រប់ខួប១ឆ្នាំនៃការឡើងកាន់តំណែង លោក Lai Ching-te ប្រកាសថា តៃវ៉ាន់ស្រេកឃ្លានចង់បានសន្តិភាព ហើយតៃវ៉ាន់ត្រៀមខ្លួនជាស្រេច ដើម្បីសន្ទនា និងសហការជាមួយចិន ដោយស្មើភាពគ្នា ឈានទៅឆ្ពោះបញ្ចៀសសង្គ្រាម ប៉ុន្តែស្របពេលនេះ តៃវ៉ាន់ ក៏ខិតខំពង្រឹងសមត្ថភាពការពារខ្លួន ត្រៀមធ្វើសង្គ្រាម ដែលអាចកើតឡើងក្នុងករណីណាមួយ។

ជាការឆ្លើយតប អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ ថា ចិនចំហរទ្វារចាំជានិច្ច សម្រាប់ការសន្ទនា ប៉ុន្តែត្រូវតែផ្អែកលើគោលការណ៍ចិនតែមួយ។ ការហើយការសន្ទនាធ្វើឡើងបាន លុះណាតែតៃវ៉ាន់យល់ព្រមដើរលើផ្លូវដែលឈានដល់ការបង្រួបបង្រួមជាតិចិន។
ជាការកត់សម្គាល់ នេះមិនមែនទើបតែជាលើកទី១ ឬទី២ឡើយ ដែលកម្ពុជា ប្រកាសគាំទ្រយ៉ាងឥតងាករេចំពោះ គោលនយោបាយចិនមួយ និងរាល់គំនិតផ្ដួចផ្ដើមរបស់ចិន។ កន្លងទៅ មិនថាក្របខណ្ឌរាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា ជារឿយៗតែងតែប្រកាសគាំទ្រចំពោះគោលនយោបាយចិនតែមួយ ក្រោយស្ថានការណ៍រវាងចិន និងតៃវ៉ាន់ តានតឹងជាមួយគ្នា។

គួររម្លឹកផងដែរថា ក្នុងពេលដែលប្រធានាធិបតីចិន ស៊ី ជីនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅពាក់កណ្ដាលខែមេសា កន្លងទៅថ្មីៗនេះ កម្ពុជាប្រកាសទទួលស្គាល់ថា គឺមានចិនតែមួយគត់នៅលើពិភពលោក ហើយបញ្ជាក់ថារដ្ឋាភិបាលចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល រីឯតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិនបានឡើយ។ កម្ពុជាគាំទ្រម៉ឺងម៉ាត់រាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការសម្រេចនូវការបង្រួបបង្រួមជាតិ ប្រឆាំងដាច់ខាតនូវ “ឯករាជ្យភាពតៃវ៉ាន់» និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ក្នុងទម្រង់ណាមួយក៏ដោយ។ ភាគីកម្ពុជាប្រឆាំងការយកបញ្ហាតៃវ៉ាន់ ស៊ីនជាំង ស៊ីចាង និងហុងកុង ជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬរារាំងចិន។

តាមរយៈសេចក្ដីថ្លែងការណ៍រួម នៃដំណើរទស្សនកិច្ចរបស់លោក ស៊ី មកកម្ពុជា ភាគីកម្ពុជា និងចិន ប្រកាសថា មិនអនុញ្ញាតឱ្យមានសកម្មភាពអមិត្តប្រឆាំងនឹងរដ្ឋនីមួយៗកើតមាននៅលើទឹកដីរបស់ខ្លួនឡើយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


