សេដ្ឋកិច្ច
ឈ្មួញចិនកំពុងសិក្សាម៉ៅចម្ការទុរេន សហគមន៍បែកអន្លូង
ក្រុមហ៊ុនចំនួន ៣ ក្នុងនោះមានក្រុមហ៊ុនចិន ២ និងក្រុមហ៊ុនក្នុងស្រុកមួយកំពុងសិក្សា ម៉ៅចម្ការទុរេនក្នុងសហគមន៍បែកអន្លូង ខណៈចម្ការទុរេនក្នុងសហគមន៍បែកអន្លូងមួយចំនួនកំពុងស្នើសុំវិញ្ញាបនបត្រ នៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានប្រសាសន៍ថា ក្រុមហ៊ុនចិន ២ និងក្នុងស្រុក ១ កំពុងសិក្សារួមគ្នាជាមួយសហគមន៍ ទិញទុរេនពីចម្ការក្នុងសហគមន៍បែកអន្លូង ខណៈនីតិវិធីឯកសារកំពុងដំណើរការហើយអាចបញ្ចប់នៅដំណាច់ខែនេះ។
លោក ហេង ឆេងលីបញ្ជាក់ថា តម្លៃនៃការលក់ទៅឱ្យក្រុមហ៊ុនមិនទាន់សម្រេចជាផ្លូវការទេ ខណៈកសិករចង់បាន ១ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។
សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខេត្តកំពង់ចាម មានចម្ការចំនួន ៩៥ ចម្ការ និងមានផ្ទៃដីដាំដុះដំណាំទុរេនជិត ៥០០ហិកតា ដែលមានសមត្ថភាពផ្គត់ផ្គង់ទុរេនប្រមាណ ២ ៥០០ តោន ក្នុងមួយឆ្នាំ។

លោក ហេង ឆេងលី បញ្ជាក់ថា បច្ចុប្បន្នតម្លៃទុរេនបែកអន្លូងគិតឱ្យឈ្មួញយកទៅលក់បន្ត (លក់រាយ) តម្លៃ ១ ម៉ឺន ៨ ពាន់ រៀល ខណៈលក់ឱ្យអ្នកទទួលទានក្នុងតម្លៃ ២ ម៉ឺន ៥ ពាន់រៀល ក្នុងមួយគីឡូក្រាម។
យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕



អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា