នយោបាយ
គណបក្សក្នុងសម្ព័ន្ធភាពនយោបាយពេញចិត្តដែលបានរួមចំណែកជួយដល់រដ្ឋាភិបាល
គណបក្សក្នុងសម្ព័ន្ធភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាបង្ហាញការពេញចិត្តចំពោះការចងសម្ព័ន្ធភាព និងធ្វើការជាមួយបក្សកាន់អំណាចដោយថាបានរួមចំណែកជួយដល់រដ្ឋាភិបាល និងការពារប្រយោជន៍របស់ប្រជាជន។

ចាប់តាំងពីបង្កើតសម្ព័ន្ធភាពរហូតមកដល់ពេលនេះគឺមានរយៈពេលជាង២ឆ្នាំហើយដែលគណបក្សទាំង២៨បានចងសម្ព័ន្ធភាព។ ប្រធានគណបក្សមួយចំនួនបានបង្ហាញការពេញចិត្តចំពោះការចងសម្ព័ន្ធនេះ ខណៈពួកគេរំពឹងលទ្ធផលជាវិជ្ជមានបន្ថែមទៀតក្នុងជំនួបជាមួយប្រធានគណបក្សប្រជាជននៅថ្ងៃទី៣០ ខែឧសភាខាងមុខ។
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានប្រាប់កម្ពុជាថ្មីថាចាប់តាំងពីចូលរួមមកសម្ព័ន្ធភាពបានធ្វើការយ៉ាងរលូនជាពិសេសគឺការចូលរួមក្នុងការថែរក្សាសន្ដិភាព អភិវឌ្ឍន៍ប្រទេសកម្ពុជា ជាងនេះក៏អាចធ្វើការរិះគន់ក្នុងន័យស្ថាបនារដ្ឋាភិបាលតាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
លោកថា៖ «យើងមើលឃើញថាសម្ព័ន្ធភាពគណបក្សនយោបាយគឺល្អធ្វើកិច្ចការធ្វើការងារជាមួយគ្នាល្អដោយគ្មានបញ្ហាអ្វីកើតឡើងទេ»។

ដោយឡែកប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានលើកឡើងដែរថាជាទូទៅគណបក្សក្នុងសម្ព័ន្ធភាពទាំង២៨តែងប្រជុំជាមួយគ្នាយ៉ាងហោច១ខែម្ដងដើម្បីពិនិត្យមើលពីបញ្ហាសង្គមនយោបាយផ្សេងៗ។ លោកវាយតម្លៃបានថាជារឿងល្អដែលអាចនាំគណបក្សនយោបាយយករឿងមកជជែកវែកញែកដើម្បីរកខុសត្រូវដើម្បីសង្គមជាតិ។
លោកថា៖ «យើងជួបគ្នាយើងលើកយកមតិយោបល់កន្លែងណាវិជ្ជមានកន្លែងណាអវិជ្ជមានយើងលើកកែតម្រូវគ្នា។ វាជារឿងដែលល្អដែរដែលអ្នកនយោបាយចេះយករឿងទៅដាក់លើតុដើម្បីជជែកគ្នាដោះស្រាយបញ្ហាជូនជាតិនិងប្រជាពលរដ្ឋមិនធ្វើនយោបាយកាប់ចាក់ស៊ីសាច់ហុតឈាមគ្នាដូចអ្នកនយោបាយជំនាន់មុនទេ»។

ចំពោះប្រធានគណបក្សខ្មែរអភិរក្សលោក រៀល ខេមរិន្ទ្រ បានឱ្យដឹងដែរថាចាប់តាំងពីចងសម្ព័ន្ធដល់បច្ចុប្បន្នគឺមានការរីកចម្រើនច្រើនទាំងទំនាក់ទំនង ការពិភាក្សា និងការរក្សានយោបាយក្នុងប្រទេសមានស្ថេរភាពល្អបម្រើដល់ប្រយោជន៍ប្រជាជន។
សម្ព័ន្ធភាពនយោបាយរវាងគណបក្សទាំង២៨ត្រូវបានបង្កើតឡើងរយៈពេលជាង២ឆ្នាំកន្លះហើយក្រោមការផ្ដួចផ្ដើមពីប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានលើកឡើងថាភាពរឹងមាំមកជាង២ឆ្នាំនេះដោយសារតែវិន័យ និងបម្រើគោលដៅរួមគឺសន្ដិភាព។
លោកថា៖ «បើយើងប្រៀបធៀបជាមួយសម្ព័ន្ធភាពក្រៅរដ្ឋាភិបាល និយាយរួមទៅគឺក្រុមជ្រុលនិយមតែម្ដងគឺច្រើនតែបង្កើតសម្ព័ន្ធភាពតែច្រើនតែបែកបាក់។ មូលហេតុអ្វីដែលបែកបាក់ព្រោះក្រុមជ្រុលនិយមនេះច្រើនតែគ្មានវិន័យក្នុងការងារ ច្រណែនឈ្នានីស ជាពិសេសគឺច្រណែននឹងរាជរដ្ឋាភិបាលជាពិសេសគឺសម្ដេចតេជោតែម្ដង»។

ប្រធានបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងមានជំនួបជាមួយប្រធានគណបក្សទាំង២៧ផ្សេងទៀតនៅវិមាន៧ មករា នៅថ្ងៃទី៣០ ខែឧសភា ស្អែកនេះ។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនលោក ជា ធីរិទ្ធ ឱ្យដឹងថាជំនួបនេះជាជំនួបប្រចាំឆ្នាំដើម្បីបង្កើតភាពស្និតស្នាល និងអាចលើកពីវឌ្ឍនភាពនូវកិច្ចព្រមព្រៀងទាំង៨ចំណុចដែលបក្សទាំង២៨បានចុះកិច្ចព្រមព្រៀងជាមួយគ្នា។
គួរឱ្យដឹងផងដែរថាគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងចងសម្ព័ន្ធនោះ៨ចំណុចអំពីការពង្រឹងកិច្ចសហប្រតិតបត្តិការល្អ គោរពការពារបូរណភាពទឹកដី រដ្ឋធម្មនុញ្ញ និងរាជានិយម ចូលរួមសហការទប់ស្កាត់ និងកំចាត់ចោលនយោបាយជ្រុលនិយមជាដើម៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ