ព័ត៌មានអន្ដរជាតិ
UN ជ្រើសតាំងសមាជិកមិនអចិន្ត្រៃយ៍៥ប្រទេសទៅក្នុងក្រុមប្រឹក្សាសន្តិសុខឆ្នាំ២០២៦
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសប្រទេសចំនួន៥ដូចជា បារ៉ែន កូឡុំប៊ី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ឡេតូនី និងលីបេរីយ៉ា ដើម្បីធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់រយៈពេល២ឆ្នាំគិតចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៦។

ការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥ បានឃើញការរាប់សន្លឹកឆ្នោតដូចខាងក្រោម៖ បារ៉ែនទទួលបាន ១៨៦សំឡេង កុងហ្គោ ១៨៣សំឡេង លីបេរីយ៉ា ១៨១សំឡេង កូឡុំប៊ី ១៨០សំឡេង និងឡេតូនី ១៧៨សំឡេង។ ប្រទេសនីមួយៗទាមទារសំឡេងភាគច្រើនពីរភាគបីនៅក្នុងមហាសន្និបាតដែលមានសមាជិកចំនួន១៩៣ ដើម្បីទទួលបានអាសនៈ។
ប្រទេសទាំង៥នេះ នឹងជំនួសប្រទេសអាល់ហ្សេរី ហ្គីយ៉ាន កូរ៉េខាងត្បូង សៀរ៉ាឡេអូន និងស្លូវេនី ដែលបញ្ចប់អាណត្តិរបស់ខ្លួននៅចុងឆ្នាំ២០២៥។
សូមជម្រាបថា ក្រុមប្រឹក្សាសន្តិសុខមានសមាជិក ១៥ប្រទេស៖ សមាជិកអចិន្ត្រៃយ៍ចំនួន៥ ដែលមានអំណាចវេតូ ដូចជា ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០ ដែលត្រូវបានជាប់ឆ្នោតសម្រាប់អាណត្តិ ២ឆ្នាំ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


