ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់
ក្នុងឱកាសថ្ងៃចូលរោងជ័យនៃអាពាហ៍ពិពាហ៍របស់គូស្នេហ៍តារាចម្រៀងរ៉េប លោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស អ្នកនាង ពេជ្រ សូលីកា រាជិនីមនោសញ្ចេតនា ពេជ្រ សូលីកា ត្រូវជាមិត្តសម្លាញ់របស់អ្នកនាង ទេព បូព្រឹក្ស បានចេញសារជូនពរមិត្តល្អរបស់ខ្លួនប៉ុន្មានឃ្លា ភ្ជាប់នឹងរូបថតបង្ហាញនូវទឹកមុខក្តុកក្តួលរំភើបអរជាមួយក្តីសុខរបស់មិត្ត ដែលទទួលបានបុរសដ៏ល្អម្នាក់ជាស្វាមី។

ពេជ្រ សូលីកា បានរៀបរាប់នៅលើសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះ “អបអរសាទរមិត្តសម្លាញ់ និងមិត្តថ្លៃ ឆ្លងព្យុះភ្លៀងច្រើនហើយ ពីពេលនេះទៅ នឹងកាន់តែមានសេចក្ដីសុខផ្លូវចិត្តជាមួយគ្រួសារតូចដ៏កក់ក្ដៅមួយនេះនឹងមានសុភមង្គលជានិរន្តរ៍”។



តាមរយៈសារជូនពរ និងរូបភាពជាច្រើនសន្លឹក មហាជនដែលជាអ្នកគាំទ្រអ្នកទាំងពីរ បានចូលរូមអបអរនិងជូនពរផងដែរ។ ភ្ជាប់នឹងសារជូនពរសាម៉ីដើមការ អ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សូលីកា ក៏មិនភ្លេចនូវរឿងរ៉ាវកម្សត់នៃជីវិតរបស់រាជិនីមនោសញ្ចេតនានេះនោះឡើយ ដោយបានជូនពរតារាចម្រៀងរូបនេះបានជួបនឹងគូគាប់ជីវិត មានសំណាងនឹងជីវិតគូដូចជាមិត្តសម្លាញ់ដែរ។

គួររំលឹកថា តារាចម្រៀងទាំងពីរដួង គឺជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាក្នុងអាជីពសិល្បៈ ខណៈកន្លងមកក៏ធ្លាប់បានទម្លាយពីការងក់ងរមិននិយាយស្តីរកគ្នាជាយូរ រហូតចូលមកបន្តមិត្តភាពនេះឡើងវិញ។ ក្រោយត្រូវរូវគ្នាវិញ អ្នកនាងហាក់កាន់តែស្និតខ្លាំងជាងមុន ធ្វើឱ្យអ្នកគាំទ្រ ស្ញប់ស្ញែងនឹងមិត្តភាពនេះផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី