ជីវិតកម្សាន្ដ
ពេជ្រ សូលីកា បញ្ជាក់ច្បាស់ៗទៅកាន់អ្នកអង្គុយហួងហែងជីវិតផ្ទាល់ខ្លួន
អ្នកមេម៉ាយចាយសម្រស់អ្នកនាង ពេជ្រ សូលីកា បានចេញមកបញ្ជាក់ច្បាស់ៗទៅកាន់អ្នកដែលតាមដានជីវិតផ្ទាល់ខ្លួននិងមានការសួរនាំដោយចម្ងល់រឿងប្រើជីវិតដើរលេងសប្បាយរស់នៅបែបហុឺហារយ៉ាងមានសេចក្តីសុខ។
តបទៅនឹងចម្ងល់ខាងលើ តារាចម្រៀង ពេជ្រ សូលីកា បានឱ្យដឹងថា ឈប់ឆ្ងល់ទៅសម្រាប់អ្នកដែលហួងហែងឆ្ងល់ពីជីវិតនាងឃើញនាងដើរលេង ឬប្រើជីវិតរស់នៅបែបហុឺហារ តាមពិតទៅនាងមិនមានអី្វទេគ្រាន់តែរឿងវាបែបនេះ។ នាងបញ្ជាក់ថា រាល់ថ្ងៃខ្លួនខំណាស់មិនមែនសុខៗលុយធ្លាក់ពីលើមេឃមកឱ្យទេ។

អ្នកនាងបន្តថា ដ្បិតបច្ចុប្បន្ន មានឈ្មោះល្បីល្បាញនិងមានអ្នកគាំទ្រស្រលាញ់ចូលចិត្តច្រើនក៏ពិតមែន ប៉ុន្តែមិនមែនសុខៗ ខ្លួនទទួលបានក្ដីស្រលាញ់មកស្រួលៗទេ ក៏ដោយសារតែការខំហាត់ពត់លត់ដំខ្លួនជាប់ជានិច្ចរបស់ខ្លួនផងដែរ។ តារាចម្រៀងស្រីរូបបន្តថា ទន្ទឹមនឹងការដុះខាត់សមត្ថភាព ខ្លួនក៏តែងរៀបចំអត្តចរិតឫកពារថ្លៃថ្នូរឱ្យស័ក្តិសមជាម្ដាយគេ និងជាគំរូល្អ ឱ្យស័ក្តិសមជាមនុស្សជាទីស្រលាញ់របស់មហាជនផងដែរ។
មិនតែប៉ុណ្ណោះ ខ្លួនអ្នកនាងផ្ទាល់ ក៏មិនដែលអំនួតនឹងខ្លួនឯង ហើយតែងតែខិតខំវិវត្តន៍ខ្លួនឯងពិតមែន។ អ្នកនាងថា “ត្រូវចាំ ផលល្អគឺមិនកាន់ជើងអ្នកមានអំនួតក្អេងក្អាងឡើយ។ ខ្ញុំខំស្រែកច្រៀងរាល់ថ្ងៃមិនមែនខ្ញុំច្រៀង free ឬ បញ្ចុះតម្លៃឱ្យតូចទាបសុំគេច្រៀងដើម្បីឱ្យមើលមកខ្ញុំមាន credit ល្អ ឬល្បីខ្លាំង ប៉ុន្តែខ្ញុំច្រៀងដើម្បីជីវភាពគ្រួសារខ្ញុំ”។

ចំណែកឯទាក់ទងនឹងការតែងនិពន្ធបទថ្មី និងចេញចម្រៀងថ្មីជាញឹកញាប់ ពេជ្រ សូលីកា បញ្ជាក់ថា មិនមែនសុខៗខ្លួនចេញអត់ប្រយោជន៍នោះដែរ ដ្បិតអីអាជីពតារាចម្រៀងគឺបែបនេះ “មានសមត្ថភាពក៏និពន្ធចម្រៀងទុកច្រើនទៅមានចម្រៀងថ្មីក៏ចេញរហូតទៅ”។ ឯតម្លៃខ្លួនចេញច្រៀង performance ផ្សេងៗ តារាចម្រៀងស្រីរូបនេះ ថា “មិនចាំបាច់ខ្ញុំនិយាយតាមបណ្ដាផាប់ គឺបានដឹងប៉ុន្តែបើនៅឆ្ងល់ចង់ដឹងខ្លាំងតេសួរផាប់ខ្លួនឯង។ នៅខ្ញុំទទួលថតប្រូម៉ូតផលិតផល ឬBAធំៗផ្សេងទៀត សុទ្ធតែជាចំណូល តែខ្ញុំក៏ត្រូវការចំណាយលើបន្ទុកគ្រួសារព្រោះ ខ្ញុំជាមេគ្រួសារ”។
ពេជ្រ សូលីកា បន្ថែមទៀតថា “គ្រប់យ៉ាងគ្មានអ្វីបានមកដោយស្រួលនោះទេ បើគ្មានកាដោះដូរទៅវិញទៅមក និងភាពរីកចម្រើនទាំងសងខាងការខិតខំប្រឹងប្រែងនិងព្យាយាមរបស់គេទើបគេអាចនឹងមានថ្ងៃនេះ ឬក៏ធ្វើមើលរំលងក៏តាមហ្នឹង”។ សម្រាប់ខ្លួនឯងផ្ទាល់ ពេជ្រ សូលីកា ថា អ្នកនាងក៏មិនបានចាត់ទុកថាខ្លួនជាមនុស្សស្រីជោគជ័យអ្វីនោះដែរគ្រាន់តែមិនសូវលំបាកដូចមុន។ លើលោកនេះ គ្មានអ្វីបានមកដោយស្រួលទេ កាន់តែមិនងាយស្រួលនៅពេលដែលយើងពឹងគេឱ្យជួយរហូត។ អ៊ីចឹង ឈប់អង្គុយឆ្ងល់ពីជីវិតខ្ញុំ ថាវាធ្វើអីម៉េចបានវាមានលុយចាយហុឺហាមាំម្ល៉េះ”៕ ដោយ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


