ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ចំណាយលុយ ២ពាន់ដុលារ ទិញសំបុត្រកម្មវិធី “ខ្លឹមនៃព្រះនគរ” ដើម្បីរួមចំណែកជួយកងទ័ព
ដើម្បីរួមចំណែកជួយដល់វីរកងទ័ពជួរមុខតា រាចម្រៀងអ្នកនាង ពេជ្រ សូលីកា បានចំណាយលុយផ្ទាល់ខ្លួនចំនួន២ពាន់ដុលារដើម្បីទិញសំបុត្រកម្មវិធី “ខ្លឹមនៃព្រះនគរ” របស់ ទេព បូព្រឹក្ស ជូនដល់អ្នកគាំទ្ររបស់ខ្លួន តាមរយ:អ្នកនាង ទេព បូព្រឹក្ស ។


ជាការពិតណាស់ កាលពីថ្មីៗនេះ អ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយឈ្មោះថា “ខ្លឹមនៃព្រះនគរ” ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ខណ:អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។
បើតាមការបញ្ជាក់នៃការបង្កើតព្រឹត្តិការណ៍វប្បធម៌ “ខ្លឹមនៃព្រះនគរ” នេះដែរ អ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ធ្វើឡើងក្នុងគោលបំណងដាស់ស្មារតីស្នេ ហាជាតិនិង វប្បធម៌ជាតិក៏ដូចជាក្រើនរំឭក និងលើក តម្កើងនូវសម្បត្តិវប្បធម៌ជាតិយើងឱ្យកាន់តែខ្លាំងជាងមុន។ចំណែកថវិកាដែលទទួលបានពីការលក់សំបុត្រចូលរួមកម្មវិធីនឹងយកទៅចូលរួមជួយដល់កងទ័ពជួរមុខ។
ទន្ទឹមគ្នានឹងការប្រកាសលក់សំបុត្រចូលរួមកម្មវិធីវប្បធម៌នេះ អ្នកនាង ទេព បូព្រឹក្ស ក៏បានបង្ហាញពីកា រចូលរួមរបស់តារាចម្រៀង ពេជ្រ សូលីកា ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន២០០០ដុល្លារទិញសំបុ ត្រចូលរួមជូនអ្នកគាំទ្រ ដើម្បីជាការរួមចំណែកជួយលើកស្ទួយផ្សព្វផ្សាយវប្បធម៌ផងនិងជួយដល់វីរកងទ័ពជួរមុខ។
អ្នកនាងទេព បូព្រឹក្សបានបញ្ជាក់ឱ្យដឹងថា “មិត្តសម្លាញ់របស់ខ្ញុំ Pich Solikah បានចូលរួមទិញសំបុត្រ ២០០០ដុល្លារដូចនេះស្អែក Fan Fan អាចមកយកសំបុត្រ free បានណា ឬឆាតចូល page ដើម្បីយកសំបុត្រ free”។ ចំណែក ពេជ្រ សូលីកា បានឱ្យដឹងដែរថា ៣សំបុត្រមួយសន្លឹករបស់បងប្អូនស្មើនឹងការចូលរួមជួយទៅដល់ស្បៀងកងទ័ពជួរមុខ។ Top Fan នាងខ្ញុំ អាចទាក់ទង Tep Boprek ដើម្បីទទួលសំបុត្រ free”៕ ដោយ : ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


