ជីវិតកម្សាន្ដ
ពេជ្រ សូលីកា រំលឹករឿងរងអយុត្តិធម៌ និងក្តីអាម៉ាស់ ធ្លាប់ត្រូវគេលាបពណ៌ឱ្យរបួសផ្លូវចិត្តជាច្រើនកន្លងទៅ
ថ្វីត្បិតពេលនេះតារាចម្រៀងកូនមួយអ្នកនាង ពេជ្រ សូលីកា បានលាងរបួសផ្លូវចិត្តវិញ និងកំពុងជោគជ័យជាថ្មីលើវិថីសិល្ប:ក្រោយតារាស្រីរូបនេះធ្លាប់រងសម្ពាធផ្លូវចិត្ត ប៉ុន្តែមកទល់ពេលនេះស្រាប់តែនាងបានរំលឹកនូវភាពឈឺចាប់ដោយរងអយុត្តិធម៌ និងក្តីអាម៉ាស់ត្រូវបានគេលាបពណ៌ជាច្រើនកន្លងទៅ។

តារាចម្រៀង ពេជ្រ សូលីកា កន្លងទៅក៏ត្រូវបានជាប់ឈ្មោះជាស្ត្រីម៉េម៉ាយ បន្ទាប់ពីបែកបាក់ជាមួយអតីតស្វាមីអាណិកជននៅក្រៅប្រទេស តែទោះបីយ៉ាងណាតារាចម្រៀងស្រីរូបនេះបានក្លាយជាបន្ទុកក្នុងការចិញ្ចឹមប្រុសម្នាក់តែម្នាក់ឯង ខណ:របួសផ្លូវចិត្តមកដល់បច្ចុប្បន្នបានធូស្រាលវិញដូចដើម។
ទន្ទឹមគ្នាដែលពេលវេលាបានកន្លងផុតទៅយូរឆ្នាំមកនោះ ពេជ្រ សូលីកា ក៏បានចេញមករំលឹកនូវរឿងរ៉ាវដែលធ្លាប់រងការឈឺចាប់និងភាពអយុត្តិធម៌របស់នាង។ សូលីកា បានរៀបរាប់ខ្លឹមសារថា “ភាពរងអយុត្តិធម៌ និងក្តីអាម៉ាស់ដែលខ្ញុំទទួលបានច្រើនឆ្នាំកន្លងទៅ ដែលខ្ញុំធ្លាប់ត្រូវបានគេលាបពណ៌ដោយមិនញញើត ដៃខ្ញុំមិនអង្គុយចាំមើលកម្មឱ្យផលទេ ព្រោះខ្ញុំជឿលើបុណ្យបាបបុណ្យដែលធ្វើចេញពីចិត្ត”។
តារាចម្រៀង ពេជ្រ សូលីកា បានបន្តថាអ្នកសាងអ្វីវា និងវិលរកម្ចាស់ដើមវាវិញគុណ និង១០ព្រោះរបួសផ្លូវចិត្តនាងពេលនោះ វាធ្ងន់ធ្ងររហូតមិនអាចទទួលការព្យាបាលបានយ៉ាងដំណំ។ ពេលនោះពិបាកបំផុតគឺនាងត្រូវប្រឈរមុខជាមួយរឿងការជាន់ឈ្លីកិត្តិយសមើលងាយជេរប្រមាថដែលនាងមិនបានធ្វើដូចគេចោទប្រកាន់។
ពេជ្រ សូលីកា បញ្ជាក់បន្ថែមទៀតថា ចរិត Scorpio រៀងចរិតចាស់ទុំបន្តិច មិនចូលចិត្តបកស្រាយពីភាពស្អាតស្អំខ្លួនឯងឱ្យគេដឹងឮច្រើនទេព្រោះនាងនៅតែជឿលើពេលវេលាដោយទុកឱ្យពេលវេលាជាអ្នកធ្វើការ រួចបន្តសាងអំពើល្អដោយមិនរង់ចាំការតបស្នង (បែកគ្នាយូរហើយចរិតនៅតែក្មេងបៀមដៃ) ៕ ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


